វចនា.
វចនានុក្រមខ្មែរវចនានុក្រម

កាន់

កិរិយាសព្ទ· verb [កាន់]

Learner aid: verb · [កាន់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ចាប់ខ្ជាប់ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៨ ន័យ
១

ចាប់ខ្ជាប់ :

ឧទាហរណ៍

“កាន់ដំបង, កាន់ឆត្រ។”

២

ប្រកាន់ការ, ចាប់ការដោយមុខៗ :

ឧទាហរណ៍

“កាន់ការណាត្រូវធ្វើការនោះឱ្យហើយ។”

៣

(សំនួន.) ជាប់ជាច្រើនខែច្រើនឆ្នាំ :

ឧទាហរណ៍

“កើតទុក្ខកាន់ខែកាន់ឆ្នាំ។”

៤

កាន់តួនាទី ទទួលមុខងារ ទទួលតំណែង :

ឧទាហរណ៍

“គាត់កាន់តំណែងជាអភិបាលខេត្ត។”

៥

ទុកដាក់លុយ។

៦

មិនជ្រុះពីទង ឬពីដើម (ចំពោះផ្កា ក្ដឹប ឬផ្លែនៅខ្ចី) :

ឧទាហរណ៍

“ផ្លែក្រូចមិនកាន់សោះ ជ្រុះរហូត។”

៧

រក្សា, គោរព, ប្រតិបត្តិ, ប្រព្រឹត្តតាម :

ឧទាហរណ៍

“កាន់សីល, កាន់វិន័យ, កាន់សាសនា, កាន់ប្រពៃណី។”

៨

ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ មក, ទៅ ថា ទៅកាន់, មកកាន់ គឺ ឆ្ពោះ, តម្រង់, សំដៅ :

ឧទាហរណ៍

“ធ្វើដំណើរទៅកាន់ព្រលានយន្តហោះ។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់