វចនានុក្រមខ្មែរវចនានុក្រម
ក្លងឆ្នៈ
នាម· noun [ក្លង-ឆ្នាក់](ស. ក្ល្ចងជនះ អ.ថ. ក្លងឆៈន៉ៈ ឬ ក្លងឆ្នៈ "ស្គរឈ្នះ")
Learner aid: noun · [ក្លង-ឆ្នាក់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ស្គរមួយប្រភេទមានទ្រង់ទ្រាយមិនខុសពីស្គរជ្វាទេ, ខ្មែរក្នុងសម័យបុរាណប្រើជាស្គរទ័ព សម្រាប់ទះបញ្ជើចលើខ្នងដំរី ឱ្យកងទ័ពដើរស្រុះគ្នា ព្រមទាំងឱ្យអង់អាចក្លាហានផង, លុះចំណេរកាលតមក, ក៏បែរជាប្រើការផ្សេងទៅវិញ (គួរហៅ ស្គរជ័យឬស្គរឈ្នះ តាមខ្មែរបុរាណវិញ)។
