វចនានុក្រមខ្មែរវចនានុក្រម
គភ៌
នាម· noun [គ័រ]មកពីភាសាបាលី និងសំស្ក្រឹត
Learner aid: noun · [គ័រ] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
សត្វកើតក្នុងផ្ទៃ :
អក្ខរាវិរុទ្ធឆ្លាស់៖គ័ភ៌
Learner aid: noun · [គ័រ] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
សត្វកើតក្នុងផ្ទៃ :
សត្វកើតក្នុងផ្ទៃ :
“ទ្រង់គភ៌, ស្រីមានគភ៌។”
(វេជ្ជ.) កូនក្នុងផ្ទៃដែលវិវត្តពីស៊ីកូតរហូតដល់គ្រប់ខែកើត :
“ស្ត្រីរូបនេះមានគភ៌ចំនួន៥ខែមកហើយ។”
គភ៌ដែលតាំងទីនៅដៃស្បូន កន្សោមស្បូន ឬឆិទ្ទដ្ឋានពោះ :
“គភ៌ក្រៅស្បូនអាចបង្កគ្រោះថ្នាក់ដល់ស្ត្រីកំពុងពរពោះ។”
គភ៌ដែលមានអាយុមធ្យម ៩ខែ១០ថ្ងៃ រាប់ចាប់ពីថ្ងៃបាត់រដូវរហូតដល់ថ្ងៃសម្រាល :
“គភ៌គ្រប់ខែអាចលើស ឬខ្វះ២សប្ដាហ៍នៃអាយុរបស់គភ៌។”
គភ៌ដែលមានអាយុលើសពី៤២សប្ដាហ៍ គឺមានរយៈពេលវែងជាងគភ៌គ្រប់ខែធម្មតា :
“ស្ត្រីដែលមានគភ៌ចាស់ខែចាំបាច់ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ។”
(ពាក្យធម្មតាហៅថា មានផ្ទៃ, មានផ្ទៃពោះ, ទម្ងន់, ផើម)។
មកពីភាសាបាលី និងសំស្ក្រឹត
From Pali and Sanskrit.
ប្រភពក្នុងវចនានុក្រម៖ (បា.; សំ. គព្ភ)