វចនានុក្រមខ្មែរវចនានុក្រម
ឃោសនា
[ឃោ-ស្នា]មកពីភាសាបាលី
Learner aid: [ឃោ-ស្នា] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
សម្ដីគឹកកង, សំឡេងកងរំពង, អឺងអាប់; ការប្រកាស, ការស្រែកប្រកាសឮខ្លាំងៗ ផ្សាយដំណឹងឱ្យសាធារណជនដឹង, ការផ្សាយដំណឹងឱ្យឮសាយសុសសព្វគ្នា។ ប្រើតាមទម្លាប់ចំពោះតែការប្រកាសអង្គាសវត្ថុផ្សេងៗ ធ្វើបុណ្យឱ្យទាន។
អក្ខរាវិរុទ្ធឆ្លាស់៖ឃោស្នា
