វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ឃ្លង់

នាម· noun [ឃ្លង់]

Learner aid: noun · [ឃ្លង់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឈ្មោះរោគកើតអំពីឈាមបណ្ដាលចេញមកដល់សាច់ស្បែកខាងក្រៅឱ្យមានសម្បុរក្រហមជាំដាំដុំៗ ពកផ្លែហើយប្រែទៅជាដំបៅ, បើថែរក្សាដាក់ថ្នាំមិនត្រូវ ក៏នឹងបណ្ដាលឱ្យកាន់តែខ្លាំងឡើង រហូតដល់កាច់ដៃជើងឱ្យក្រញឹងក្រញង់, ឃ្លង់នេះហៅថា ឃ្លង់ភ្លើង។ មានឃ្លង់មួយយ៉ាង ហៅថា ឃ្លង់ផេះ កើតបណ្ដាលឱ្យសាច់ស្បែករោលខ្លោចដុំៗ មិនបានដល់កាច់ដៃជើងដូចឃ្លង់ភ្លើងទេ។ មានឃ្លង់មួយយ៉ាងទៀតហៅថា ឃ្លង់ល្ពៅ បណ្ដាលឱ្យស្បែកឡើងសពពាលៗ នៅដៃជើង ឬ នៅមាត់, នៅថ្ងាស, នៅក្បាល។ មានឃ្លង់មួយយ៉ាងផ្សេងទៀត ហៅថា ឃ្លង់ដែក កើតនៅជើង, នៅដៃ បណ្ដាលឱ្យស្បែករឹងក្ដាំង ដល់យូរទៅប្រែជារបកពុកផុយ។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ឈ្មោះរោគកើតអំពីឈាមបណ្ដាលចេញមកដល់សាច់ស្បែកខាងក្រៅឱ្យមានសម្បុរក្រហមជាំដាំដុំៗ ពកផ្លែហើយប្រែទៅជាដំបៅ, បើថែរក្សាដាក់ថ្នាំមិនត្រូវ ក៏នឹងបណ្ដាលឱ្យកាន់តែខ្លាំងឡើង រហូតដល់កាច់ដៃជើងឱ្យក្រញឹងក្រញង់, ឃ្លង់នេះហៅថា ឃ្លង់ភ្លើង។ មានឃ្លង់មួយយ៉ាង ហៅថា ឃ្លង់ផេះ កើតបណ្ដាលឱ្យសាច់ស្បែករោលខ្លោចដុំៗ មិនបានដល់កាច់ដៃជើងដូចឃ្លង់ភ្លើងទេ។ មានឃ្លង់មួយយ៉ាងទៀតហៅថា ឃ្លង់ល្ពៅ បណ្ដាលឱ្យស្បែកឡើងសពពាលៗ នៅដៃជើង ឬ នៅមាត់, នៅថ្ងាស, នៅក្បាល។ មានឃ្លង់មួយយ៉ាងផ្សេងទៀត ហៅថា ឃ្លង់ដែក កើតនៅជើង, នៅដៃ បណ្ដាលឱ្យស្បែករឹងក្ដាំង ដល់យូរទៅប្រែជារបកពុកផុយ។

២

មានន័យថា បើឪពុកកើតឃ្លង់ដែក ដល់មកកូនឬចៅ គង់មានកូនឬចៅណាមួយកើតឃ្លង់ដែកដូចឪពុកឬជីតាដែរ។ ធ្លាប់បានសង្កេតហើយ ឃើញពិតខ្លះមិនពិតខ្លះ។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់