វចនានុក្រមខ្មែរវចនានុក្រម
ចង្វាក់
[ចង់-វ៉ាក់]
Learner aid: [ចង់-វ៉ាក់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ថ្នាក់បទនៃភ្លេងដែលមានសំឡេងលើកដាក់ ខ្ពស់ទាប យឺតលឿនជាដើម :
Learner aid: [ចង់-វ៉ាក់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ថ្នាក់បទនៃភ្លេងដែលមានសំឡេងលើកដាក់ ខ្ពស់ទាប យឺតលឿនជាដើម :
ថ្នាក់បទនៃភ្លេងដែលមានសំឡេងលើកដាក់ ខ្ពស់ទាប យឺតលឿនជាដើម :
“ល្ខោនរាំមានចង្វាក់, ចង្វាក់ភ្លេង; បន្ទរតាមចង្វាក់។”
(អ.សិ.) លក្ខណៈនៃការសូត្រកំណាព្យដែលតម្រូវឱ្យមានការលើកដាក់សំឡេងលើព្យាង្គមួយឬពីរឬបី ក្នុងឃ្លាតាមការកំណត់នៃបទកំណាព្យនីមួយៗ ដើម្បីបង្កើតឱ្យមានលក្ខណៈជាតន្ត្រី :
“បទព្រហ្មគីតិមានចង្វាក់សូត្រទម្លាក់សំឡេងលើព្យាង្គទី២នៃឃ្លាទី១និងទី៣។”
ចលនាកន្ត្រាក់លោតចុះឡើងនៃបេះដូង :
“រង្វាស់ចង្វាក់បេះដូង។”
ត្រូវគ្នាក្នុងទម្លាប់ អនុវត្តន៍ ទ្រឹស្ដី ឬសម្ដី ជាដើម :
“អ្នកចម្រៀងនិងអ្នកភ្លេងសម្ដែងស៊ីចង្វាក់គ្នា, ភាពស៊ីចង្វាក់គ្នារវាងទ្រឹស្ដីនិងអនុវត្តន៍។”