វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ចន្ទគតិកាល

នាម· noun [ច័ន-ទៈ-គៈ-តិ-កាល] ឬ [ច័ន-គៈ-តិ-កាល]មកពីភាសាបាលី

Learner aid: noun · [ច័ន-ទៈ-គៈ-តិ-កាល] ឬ [ច័ន-គៈ-តិ-កាល] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

កាលរដូវដែលកំណត់តាមដំណើរព្រះចន្ទក្នុងឆ្នាំមួយៗ ចែកជារដូវមាន ៣គឺ ហេមន្តៈ រដូវរងា មាន ៤ខែ រាប់តាំងពីថ្ងៃ ១រោច ខែកត្តិក ទៅដល់ថ្ងៃពេញបូណ៌មីខែផល្គុន; គិម្ហៈ រដូវក្ដៅមាន ៤ខែ រាប់ពីថ្ងៃ ១រោចខែផល្គុន ទៅដល់ថ្ងៃពេញបូណ៌មីខែអាសាឍ; វស្សានៈ រដូវភ្លៀងមាន ៤ខែ រាប់ពីថ្ងៃ ១រោចខែអាសាឍ ទៅដល់ថ្ងៃពេញបូណ៌មីខែកត្តិក; រួមទាំងបីរដូវ ជា ១២ខែ ត្រូវជា ១ឆ្នាំ, តែបើឆ្នាំ ដែលមានអធិកមាសលើក ខែអាសាឍ ២ដង នោះ ត្រង់គិម្ហៈរដូវមាន ៥ខែ គឺរាប់ពីត្រឹមថ្ងៃ ១រោចខែផល្គុន ទៅដល់ថ្ងៃពេញបូណ៌មីខែទុតិយាសាឍ, ឆ្នាំនោះមាន ១៣ខែ, ហៅថា ឆ្នាំមានអធិកមាស។ បើឆ្នាំមានអធិកវារៈ ត្រង់ខែជេស្ឋត្រូវមាន ៣០ថ្ងៃ ខុសពីធម្មតា។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

កាលរដូវដែលកំណត់តាមដំណើរព្រះចន្ទក្នុងឆ្នាំមួយៗ ចែកជារដូវមាន ៣គឺ ហេមន្តៈ រដូវរងា មាន ៤ខែ រាប់តាំងពីថ្ងៃ ១រោច ខែកត្តិក ទៅដល់ថ្ងៃពេញបូណ៌មីខែផល្គុន; គិម្ហៈ រដូវក្ដៅមាន ៤ខែ រាប់ពីថ្ងៃ ១រោចខែផល្គុន ទៅដល់ថ្ងៃពេញបូណ៌មីខែអាសាឍ; វស្សានៈ រដូវភ្លៀងមាន ៤ខែ រាប់ពីថ្ងៃ ១រោចខែអាសាឍ ទៅដល់ថ្ងៃពេញបូណ៌មីខែកត្តិក; រួមទាំងបីរដូវ ជា ១២ខែ ត្រូវជា ១ឆ្នាំ, តែបើឆ្នាំ ដែលមានអធិកមាសលើក ខែអាសាឍ ២ដង នោះ ត្រង់គិម្ហៈរដូវមាន ៥ខែ គឺរាប់ពីត្រឹមថ្ងៃ ១រោចខែផល្គុន ទៅដល់ថ្ងៃពេញបូណ៌មីខែទុតិយាសាឍ, ឆ្នាំនោះមាន ១៣ខែ, ហៅថា ឆ្នាំមានអធិកមាស។ បើឆ្នាំមានអធិកវារៈ ត្រង់ខែជេស្ឋត្រូវមាន ៣០ថ្ងៃ ខុសពីធម្មតា។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី

From Pali.

ប្រភពក្នុងវចនានុក្រម៖ (បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់