វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ចៅពញា

នាម· noun [ចៅ-ព-ញា](ន. ន.)

Learner aid: noun · [ចៅ-ព-ញា]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឋានន្តរស័ក្ដិនៃមន្ត្រីថ្នាក់ខ្ពស់ជាង ពញា គឺខ្ពស់ជាងថ្នាក់ ឧកញ៉ា ក្នុងរជ្ជកាលនាបុរាណសម័យក្នុងកម្ពុជរដ្ឋ, ជួនកាលព្រះរាជាទ្រង់ព្រះមេត្តាប្រោសព្រះរាជទានតាំងឱ្យឡើងដល់ទី សម្ដេច ក៏មាន, ក្នុងរជ្ជកាលនៃព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់តាំងលោកអ្នកឧកញ៉ា កែ ឱ្យឡើងជា សម្ដេចចៅពញា (ក្នុងខាងចុងនៃពុទ្ធសតវត្សរ៍ទី២០, ចុល្លសតវត្សរ៍ទី៨, គ្រិស្ដសតវត្សរ៍ទី១១)។ ក្នុងរជ្ជកាលនៃ ព្រះបាទសម្ដេចព្រះជ័យចេស្ដា (ពុទ្ធសតវត្សរ៍ទី២៣) ព្រះរាជាទ្រង់ព្រះមេត្តាប្រោសតាំង ឧកញ៉ាភក្ដីសង្គ្រាម ហុក ឱ្យឡើងជា ចៅពញាភក្ដីសង្គ្រាម ជាមេទ័ពធំរបស់ប្រទេសកម្ពុជា, ចៅពញាភក្ដីសង្គ្រាម (ហុក) នេះជាមេទ័ពជំនាញជាញជ័យមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងរជ្ជកាលនោះ។ល។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ចំណាំការប្រើប្រាស់

(ម.ព. ពញា ផង)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

(ន. ន.)

ប្រភពក្នុងវចនានុក្រម៖ (ន. ន.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់