វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ជាប់

កិរិយាសព្ទ, គុណនាម· verb, adjective [ជាប់]

Learner aid: verb, adjective · [ជាប់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

មិនដាច់, មិនឃ្លាតពីគ្នា; មាំមួន។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១១ ន័យ
១

មិនដាច់, មិនឃ្លាតពីគ្នា; មាំមួន។

២

ជាសាច់ញាតិ សាច់សាលោហិតក្នុងតំណវង្សត្រកូល :

ឧទាហរណ៍

“ឆ្អឹងមនុស្សនៅស្ថានីយបុរេប្រវត្តិខ្មែរមិនអាចឱ្យសន្និដ្ឋានថា មនុស្សនោះជាប់ពូជទៅនឹងប្រជាជាតិណាមួយឱ្យច្បាស់លាស់បានឡើយ។”

៣

(ម.ព. ខ្ជាប់)។

៤

ជំពាក់, ទាក់ទិន, រវល់ :

ឧទាហរណ៍

“ជាប់បំណុលគេ, ជាប់កិច្ចរវល់។”

៥

គាំង រើឬចេញមិនរួចពីអ្វីមួយ :

ឧទាហរណ៍

“ជាប់ភក់, ជាប់ផុង។”

៦

ជាប់ឈ្មោះក្នុងបណ្ដឹង ដែលត្រូវដោះស្រាយតាមផ្លូវច្បាប់ :

ឧទាហរណ៍

“គាត់នៅជាប់ក្ដីច្រើនរឿងណាស់។”

៧

ត្រូវទោសនៅក្នុងគុក។

៨

ដួចចិត្តស្រឡាញ់ ទាក់ចិត្តដោយចាប់អារម្មណ៍ ស្រឡាញ់ដោយពេញចិត្ត :

ឧទាហរណ៍

“...ជាប់ចិត្តគយគន់អរុណរៀងរះ ទូកមីរដេរដាស កម្រប្រទះទេសភាពប្រពៃ ជាប់ចិត្តគយគន់សាយណ្ហសម័យ រលករលេញចាំងរស្មី ដូចពេជ្រច្នៃរចនា..។”

៩

ត្រូវជម្រះ។

១០

ជាប់អម្បូរដើមដែលរយាលច្រើនតំណមនុស្ស :

ឧទាហរណ៍

“ប្រជាពលរដ្ឋខ្មែរខ្លះជាប់សែស្រឡាយចិន។”

១១

ទទួលបានពិន្ទុគ្រប់គ្រាន់ពីការប្រឡងអ្វីមួយ :

ឧទាហរណ៍

“ប្រឡងជាប់។”

ចំណាំការប្រើប្រាស់

(ម.ព. ជាប់ពូជ ក្នុង ជាប់{¥¥}១{££} ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់