ដី
បណ្ដុំនៃសារធាតុខនិជ សារធាតុសរីរាង្គ អង្គធាតុរាវនិងឧស្ម័ននៅស្រទាប់លើបង្អស់នៃផែនដី ជាទីដែលរុក្ខជាតិអាចដុះលូតលាស់បានក្នុងបរិស្ថានធម្មជាតិ :

“ដីល្បាប់។”
ភពផែនដី :
“ក្រោមមេឃលើដី។”
ស្រទាប់លើនៃផែនដីដែលមនុស្សប្រើប្រាស់ជាលំនៅឋាន កសិកម្ម ឧស្សាហកម្ម សេវាកម្មព្រៃជាដើម :
“ដីកសិកម្ម, ដីលំនៅឋាន។”
ប្រទេស, នគរ, ដែនដី, ទឹកដី :
“ដីខ្មែរ។”
ប្រវែងទទឹងខាងមុខដីមួយកន្លែង :
“ក្បាលដីប្រវែង៥០ម៉ែត្រ ជម្រៅប្រវែង១០០ម៉ែត្រ។”
ផ្ទៃដីដែលត្រូវបានគេរៀបចំបែងចែកជាប្លង់សម្រាប់សម្គាល់កម្មសិទ្ធិរបស់អ្នកណាម្នាក់ :
“ការចុះបញ្ជីក្បាលដី។”
ដីសម្រាប់ធ្វើចម្ការ ឬដាំដំណាំផ្សេងៗ :
“ដីចម្ការលក់បន្ទាន់។”
ផ្ទៃដីជាកម្មសិទ្ធិសាធារណៈឬឯកជនសម្រាប់ប្រើប្រាស់ក្នុងគោលបំណងណាមួយ :
“ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ ជាដើម។”
ដីឆ្អិនត្រង់កន្លែងដែលដុតគំនរព្រៃជាដើមរួចហើយ។
“”
ដីមួយប្រភេទដែលមានជាតិប្រៃ ហើយអាចដាំបានតែប្រភេទដំណាំមួយចំនួនប៉ុណ្ណោះ :
“បង្កើនការដាំដំណាំស្រូវលើដីប្រៃ។”
ដីដែលមានព្រៃឈើដុះ :
“បទល្មើសកាប់រានឈូសឆាយដីព្រៃខុសច្បាប់។”
ដីដែលស្ថិតនៅតំបន់ភ្នំ :
“ដកយកដីភ្នំមកដាក់ជាសម្បត្តិរដ្ឋ។”
ដីច្រើនប្រភេទចូលគ្នា ឬដីដែលមានស្រទាប់ច្រើនប្រភេទចូលគ្នា :
“ប្រភេទដីក្នុងតំបន់គឺដីឥដ្ឋ ដីល្បាយ និងដីខ្សាច់។”
ដីដែលអាចធ្វើស្រែបាន :
“ដីស្រែមានសន្ទូងពណ៌បៃតងខៀវស្រងាត់។”
(ម.ព. ប្រឆេះ{¥¥}២{££})។