តក់
ដែលមិនសូវរាបសា, ខ្ចក, ខ្ចោះ, ទាស់, ឆ្គង; ច្រើនភ្លាត់, ច្រើនខុស :
ដែលមិនសូវរាបសា, ខ្ចក, ខ្ចោះ, ទាស់, ឆ្គង; ច្រើនភ្លាត់, ច្រើនខុស :
ដែលមិនសូវរាបសា, ខ្ចក, ខ្ចោះ, ទាស់, ឆ្គង; ច្រើនភ្លាត់, ច្រើនខុស :
“ពាក្យតក់, អក្សរតក់, សាស្ត្រាតក់។”
សូរឮដោយតំណក់ទឹកស្រក់។
“”
(ម.ព. រកស៊ីតក់ៗទៅ!)។
“”
(ព.ទ.បុ.) គឺនិយាយថា រកស៊ីអំប៉េះអំប៉ោះបន្តិចៗទៅ កុំតែឈប់ខាន, ឬថា សន្សំបន្តិចៗរាល់ថ្ងៃយូរៗទៅគង់នឹងបានបរិបូណ៌ ដូចជាទឹកត្នោតដែលស្រក់តក់ៗច្រើនដង ក៏ពេញបំពង់ ដូច្នោះឯង។
“”
ក្ដៀប :
“ដូងតក់។”
(ព.ទ.បុ.) បងប្អូនកូនចៅក្នុងក្រុមគ្រួសារតែមួយរមែងតែងតែមានល្អ មានអាក្រក់, មានចេះមានល្ងង់ ...។
“”
(ព.ទ.បុ.) គឺនិយាយអំពីមនុស្សយើងដែលរមែងតែមានធំមានតូច, មានចេះមានល្ងង់, មានជាមានខូច ប្រៀបដូចជារង្វាស់ដែលមាននាឡិ ក៏រមែងតែមានតក់ជាបន្ទាប់គ្នាមកដូច្នោះឯង; ជួនកាលគេនិយាយថា ដូងមួយធ្លាយលែងអីនឹងមានតក់មាននាឡិ បងប្អូនកូនចៅក្នុងក្រុមគ្រួសារតែមួយរមែងតែងតែមានល្អ មានអាក្រក់, មានចេះមានល្ងង់...។
“”
រលាដូងក្ដៀបដែលគេយកមកប្រើធ្វើជានាឡិតូចសម្រាប់វាល់អង្ករជាដើម បន្ថែមលើនាឡិធំឱ្យមានកំណត់ :
“អង្ករ ២ នាឡិ ១ តក់។”