វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ថេយ្យសំវាសកៈ

នាម· noun [ថៃ-យ៉ៈ-ស័ង-វ៉ា-សៈ-កៈ]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [ថៃ-យ៉ៈ-ស័ង-វ៉ា-សៈ-កៈ] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

បុគ្គលអ្នកលួចសំវាស (ព.វិ.) ក្នុងវិន័យពុទ្ធសាសនាប្រាប់ថា មាន ៣ប្រភេទ គឺ ១- លិង្គត្ថេនកៈ លបលួចក្លែងធ្វើជាសាមណេរខ្លួនឯង ដោយឥតមានគ្រូបំបួស; ២- សំវាសត្ថេនកៈ បួសជាសាមណេរដោយមានភិក្ខុជាគ្រូបំបួស ក៏ទៅជាក្លែងខ្លួនធ្វើជាភិក្ខុ; ៣- ឧភយត្ថេនកៈ លបលួចធ្វើជាសាមណេរផង ថែមទាំងទៅក្លែងខ្លួនធ្វើជាភិក្ខុទៀតផង។ ថេយ្យសំវាសកៈ ទាំង ៣ប្រភេទនេះ ពុំមានសិទ្ធិត្រូវបានបួសជាសាមណេរឡើយ ព្រះសម្ពុទ្ធទ្រង់ហាមមិនឱ្យភិក្ខុបំបួសដោយដាច់ខាត ប្រសិនបើបួស ក៏ពុំឡើងជាសាមណេរដែរ ព្រោះជាអភព្វបុគ្គលទៅហើយ។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

បុគ្គលអ្នកលួចសំវាស (ព.វិ.) ក្នុងវិន័យពុទ្ធសាសនាប្រាប់ថា មាន ៣ប្រភេទ គឺ ១- លិង្គត្ថេនកៈ លបលួចក្លែងធ្វើជាសាមណេរខ្លួនឯង ដោយឥតមានគ្រូបំបួស; ២- សំវាសត្ថេនកៈ បួសជាសាមណេរដោយមានភិក្ខុជាគ្រូបំបួស ក៏ទៅជាក្លែងខ្លួនធ្វើជាភិក្ខុ; ៣- ឧភយត្ថេនកៈ លបលួចធ្វើជាសាមណេរផង ថែមទាំងទៅក្លែងខ្លួនធ្វើជាភិក្ខុទៀតផង។ ថេយ្យសំវាសកៈ ទាំង ៣ប្រភេទនេះ ពុំមានសិទ្ធិត្រូវបានបួសជាសាមណេរឡើយ ព្រះសម្ពុទ្ធទ្រង់ហាមមិនឱ្យភិក្ខុបំបួសដោយដាច់ខាត ប្រសិនបើបួស ក៏ពុំឡើងជាសាមណេរដែរ ព្រោះជាអភព្វបុគ្គលទៅហើយ។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. ថេយ្យសំវាសក)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់