វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ថ្ងៃ

នាម· noun [ថ្ងៃ]

Learner aid: noun · [ថ្ងៃ]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

វេលាមានពន្លឺព្រះអាទិត្យប្រាកដដែលផ្ទុយនឹងយប់ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២៤ ន័យ
១

វេលាមានពន្លឺព្រះអាទិត្យប្រាកដដែលផ្ទុយនឹងយប់ :

ឧទាហរណ៍

“ប្រញាប់ឡើង ថ្ងៃណាស់ហើយ!”

២

តាមហោរាសាស្ត្រ កំណត់វេលា ២៤នាឡិកា គឺ ២៤ម៉ោង រាប់ពីក្រោយវេលាអធ្រាត្រមកដល់ពាក់កណ្ដាលអធ្រាត្រវិញ (ជា ២៤ម៉ោង) ហៅថា មួយថ្ងៃ; ហៅតាមពាក្យធម្មតាថា យប់មួយ ថ្ងៃមួយ ឬ មួយថ្ងៃមួយយប់ :

ឧទាហរណ៍

“ថ្ងៃអាទិត្យ, ថ្ងៃនេះ, ថ្ងៃស្អែក, ថ្ងៃខានស្អែក។”

៣

ដួងអាទិត្យឬសូរ្យមណ្ឌលក៏ហៅ ថ្ងៃ ដែរ :

ឧទាហរណ៍

“ថ្ងៃរះនៅម៉ោង៦ព្រឹក។”

៤

រយៈពេលដែលប្រើសម្រាប់បំពេញការងារ :

ឧទាហរណ៍

“មួយថ្ងៃការងារមាន៨ម៉ោង។”

៥

(ព.ហ.) ដេញវេលា, គន់គូរតាមក្បួនហោរា :

ឧទាហរណ៍

“មុនរៀបការត្រូវរកហោរាដេញថ្ងៃខែ។”

៦

ថ្ងៃនៃខែចន្ទគតិ ដែលព្រះសង្ឃពុទ្ធសាសនាត្រូវកោរសក់ មុនថ្ងៃពេញបូណ៌មីឬថ្ងៃខែដាច់មួយថ្ងៃ គឺថ្ងៃ១៤កើត ១៤រោច ឬ ១៣រោច :

ឧទាហរណ៍

“ថ្ងៃ១៤រោចខែភទ្របទជាថ្ងៃកោរ។”

៧

ថ្ងៃបន្ទាប់; លើកក្រោយ; ពេលអនាគត :

ឧទាហរណ៍

“ថ្ងៃក្រោយ ទើបបញ្ចប់កិច្ចការនេះ។”

៨

ថ្ងៃចុងក្រោយនៃខែចន្ទគតិ គឺ ថ្ងៃ១៤ឬ ១៥រោច :

ឧទាហរណ៍

“ថ្ងៃខែដាច់ជាថ្ងៃសីល។”

៩

ថ្ងៃទីដែលមានលេខគូ ដូចជាថ្ងៃទី២, ទី៤, ទី៦... :

ឧទាហរណ៍

“នៅកន្លែងនេះ ចតរថយន្តបានតែនៅថ្ងៃគូ។”

១០

ថ្ងៃសម្រាកពីការងារ :

ឧទាហរណ៍

“ខ្ញុំមិនទៅធ្វើការទេព្រោះជាថ្ងៃឈប់។”

១១

(ម.ព. ថ្ងៃមួយ)។

១២

រយៈពេល២៣ម៉ោង ៥៦នាទី ៤,១វិនាទីនៃរង្វិលខ្ញាល់ផែនដីដើម្បីបានមួយជុំខ្លួនឯងដោយផ្អែកលើការគណនាតាមតារាសាស្ត្រ។

១៣

ពន្លឺព្រះអាទិត្យដែលចាំងមកលើផ្ទៃដី ឃើញដូចជាមានរលកពន្លឺចាំងព្រិចៗ :

ឧទាហរណ៍

“សម្លឹងទៅផ្លូវឃើញថ្ងៃបណ្ដើរកូន។”

១៤

(សំនួន.) ពេលរសៀលជ្រេថ្ងៃជិតលិច :

ឧទាហរណ៍

“ថ្ងៃបាក់រសៀលឮសំឡេងរៃ។”

១៥

(ម.ព. ថ្ងៃក្រោយ)។

១៦

ថ្ងៃកន្លងមក ពេលកន្លងមក :

ឧទាហរណ៍

“យើងធ្លាប់ជួបគ្នាពីថ្ងៃមុន។”

១៧

ថ្ងៃដែលកន្លងមក ឬថ្ងៃខាងមុខ ដែលមិនបញ្ជាក់ច្បាស់លាស់ :

ឧទាហរណ៍

“ថ្ងៃមួយសត្វទាំងអស់បានមកប្រជុំគ្នា។”

១៨

ថ្ងៃឧបោសថ; ថ្ងៃពិសេសដែលពុទ្ធបរិស័ទសមាទានសីល គឺសំដៅ ថ្ងៃ៨កើត, ថ្ងៃ៨រោច, ថ្ងៃ១៥កើត, និងថ្ងៃ១៥រោច ឬ១៤រោច :

ឧទាហរណ៍

“យាយទៅវត្តនៅថ្ងៃសីល។”

១៩

រយៈពេល២៤ម៉ោងកើតឡើងដោយចលនាតាមឃើញនៃព្រះអាទិត្យដែលធ្វើដំណើរចេញពីលើខ្សែបណ្ដោយណាមួយរហូតដល់លើខ្សែបណ្ដោយដដែលនេះវិញ។

២០

ថ្ងៃទីដែលមានលេខសេស ដូចជាថ្ងៃទី១, ទី៣, ទី៥... :

ឧទាហរណ៍

“ហាមចតថ្ងៃសេស។”

២១

ថ្ងៃឬពេលដែលត្រូវជួបគ្រោះកាចធ្ងន់ធ្ងរ ឬអស់ជីវិត :

ឧទាហរណ៍

“ដល់ថ្ងៃអន្សាហើយ។”

២២

(ម.ព. ដេញថ្ងៃខែ)។

២៣

អធិកវារៈ, ឆ្នាំដែលត្រូវបន្ថែមមួយថ្ងៃ :

ឧទាហរណ៍

“លើកថ្ងៃនៅខែជេស្ឋ។”

២៤

សំដិលខ្លួនហាលថ្ងៃ អង្គុយឬឈរក្រោមកម្ដៅថ្ងៃ ដើម្បីសុខភាព :

ឧទាហរណ៍

“ជនបរទេសអាំងថ្ងៃនៅឆ្នេរខ្សាច់។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់