ទស
ដប់ (១០) :
ដប់ (១០) :
ដប់ (១០) :
“យើងខ្ញុំបង្គំព្រះទ្រង់យស ដោយម្រាមទាំងទសផ្ចង់គោរព ព្រមដោយសក្ការៈទាំងគ្រប់ សូមឱ្យឧបទ្រពចៀសចេញឆ្ងាយ។”
អ្នកដែលមាន ក ១០គឺរាពណ៍ :
“ព្រះបាទទសក័ណ្ឋ (ក្នុងរឿងរាមកេរ្តិ៍)។”
ធម៌១០។ ឈ្មោះសូត្រមួយក្នុងព្រះសុត្តន្តបិដក សម្ដែងពីធម៌១០ប្រភេទ។
“”
បារមី១០គឺចរិយាដ៏លើសលន់ ឬគុណជាតិដ៏ល្អ ដែលគួរបំពេញមាន ១០យ៉ាងគឺ ១- ទានៈ ការធ្វើអំណោយ; ២- សីលៈ ការរក្សាកាយវាចាឱ្យបរិសុទ្ធប្រពៃ; ៣- នេក្ខម្មៈ ការចេញចាកកាម គឺចេញបួស; ៤- បញ្ញា ការដឹងច្បាស់នូវសេចក្ដីពិត; ៥- វីរិយៈ ព្យាយាម; ៦- ខន្តិ សេចក្ដីអត់ធន; ៧- សច្ចៈ ការកាន់សម្ដីពិតមិនរើរុះ; ៨- អធិដ្ឋានៈ ការអធិដ្ឋានឱ្យឃើញជាក់ស្ដែងតាមហេតុពិត; ៩- មេត្តា ការផ្សាយសេចក្ដីរាប់អានចំពោះសព្វសត្វមិនរើសមុខ; ១០- ឧបេក្ខា ដំណើរតាំងចិត្តជើយព្រងើយដោយស្មោះស្មើ។ បារមីទាំង១០នេះឯងដែលពោធិសត្វរាល់ព្រះអង្គបំពេញឱ្យបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ។
“”
ដែលមានកម្លាំង១០គឺមានកម្លាំងស្មើនឹងដំរីវិសេស ១០(ព្រះសម្មាសម្ពុទ្ធ) :
“ព្រះទសពល។”
ដែលមាន១០យ៉ាង, មាន១០ប្រការ។
“”