វចនានុក្រមខ្មែរវចនានុក្រម
នព្វ
[នប់]មកពីភាសាបាលី
Learner aid: [នប់] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ប្រាំបួន (៩)។
Learner aid: [នប់] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ប្រាំបួន (៩)។
ប្រាំបួន (៩)។
ថ្មី (មិនសូវប្រើ)។
ឈ្មោះមាសទឹក ៩:
“មាសនព្វគុណ។”
ឈ្មោះផ្កាយគ្រោះទាំងប្រាំបួនគឺរាប់ព្រះអាទិត្យ, ព្រះចន្ទ បញ្ចូលផងជាពីរ, និងផ្កាយ អង្គារ, ពុធ, ព្រហស្បតិ៍, សុក្រ, សៅរ៍, រាហុ៍, កេតុ គ្រប់ជា៩។
ឈ្មោះវិជ្ជាបំបែកលេខតាំងពីមួយដល់ប្រាំបួន :
“ក្បួននព្វន្ត, លេខនព្វន្ត, រៀននព្វន្ត។”
(ម.ព. នព្វរ័តន៍)។
រតនៈ ៩ប្រការគឺ មុក្ដា, បទុមរាគ (ទទឹម), បុស្សរាគ (ប៊ុត), ពេជ្រ, មរកត, ពៃទូរ្យ, ប្រពាល, កណ្ដៀង, ផលិក។
ធម៌ចម្លងសត្វឱ្យឆ្លងផុតចាកលោក គឺមគ្គ ៤ផល ៤និព្វាន ១; ហៅឱ្យពេញថា នព្វលោកុត្តរធម៌។
(ដូចគ្នានឹង នព្វលោកុត្តរ ដែរ)។
ស័កទី ៩ក្នុងចំនួន ១០ឆ្នាំ។
(ម.ព. ស័ក ផង)។
មកពីភាសាបាលី
From Pali.
ប្រភពក្នុងវចនានុក្រម៖ (បា. នវ)