វចនានុក្រមខ្មែរវចនានុក្រម
នរោត្តម
គុណនាម· adjective [នៈ-រោត-តៈ-ម៉ៈ] ឬ [នៈ-រោត-ដំ]មកពីភាសាបាលី
Learner aid: adjective · [នៈ-រោត-តៈ-ម៉ៈ] ឬ [នៈ-រោត-ដំ] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ដែលឧត្តមជាងអស់មនុស្ស។
Learner aid: adjective · [នៈ-រោត-តៈ-ម៉ៈ] ឬ [នៈ-រោត-ដំ] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ដែលឧត្តមជាងអស់មនុស្ស។
ដែលឧត្តមជាងអស់មនុស្ស។
ព្រះបរមនាមនៃព្រះរាជាមួយអង្គក្នុងកម្ពុជរដ្ឋ ដែលទ្រង់រាជ្យមុនព្រះបាទសម្ដេចសិរីសុវត្ថិ (ស៊ីសុវត្ថិ) ; ព្រះនាមដើមជា ព្រះអង្គម្ចាស់រាជាវតី, ជាព្រះរាជបុត្រនៃព្រះបាទសម្ដេចព្រះហរិរក្សរាមា ...(ព្រះបរមកោដ្ឋ) ; ព្រះនាមក្នុងរាជ្យជា ព្រះបាទសម្ដេចព្រះនរោត្តមបរមរាមទេវាវតារ ...ព្រះចៅក្រុងកម្ពុជាធិបតី; ព្រះមរណនាមជា ព្រះសុវណ្ណកោដ្ឋ, គេតែងនិយាយថា កាលពីក្នុងរាជព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម ...ឬថា ...ព្រះករុណាព្រះនរោត្តម ...ឬក៏ ...ហ្លួងនរោត្តម ...ពុំនោះថា ...ព្រះករុណាព្រះសុវណ្ណកោដ្ឋ ឬក៏ថា ...ហ្លួងសុវណ្ណកោដ្ឋ ...។
មកពីភាសាបាលី
From Pali.
ប្រភពក្នុងវចនានុក្រម៖ (បា. នរ + ឧត្តម > នរោត្តម)