វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ពិភទ្ទសច្ចា

នាម· noun [ពិ-ភ័ត-ទៈ-ស័ច-ចា]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [ពិ-ភ័ត-ទៈ-ស័ច-ចា] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ពាក្យពិតឬដំណើរពិត ដែលនាំឱ្យកើតសេចក្ដីចម្រើន។ ពាក្យសម្រាប់ហៅព្រះរាជពិធីមួយប្រភេទក្នុងកម្ពុជរដ្ឋ, ធ្វើក្នុងមួយឆ្នាំម្ដង, ប្រជុំអស់មន្ត្រីធំតូចខាងក្នុងព្រះនគរនិងខេត្តក្រៅ ចូលមកជួបជុំមូលគ្នានៅវេលាមួយ, ទទួលទឹកសំបថ គឺក្រេបផឹកទឹកដែលតាំងពិធីសត្យាធិដ្ឋាន, សម្ដែងសេចក្ដីស្មោះត្រង់ ចំពោះរាជការផែនដី; ក្នុងសម័យបច្ចុប្បន្ននេះ កំណត់ទីប្រជុំនៅក្នុងព្រះឧបោសថរតនារាម (វត្តព្រះកែវ) ក្រុងភ្នំពេញ, ប្រជុំក្នុងថ្ងៃបន្ទាប់ថ្ងៃបង្ហើយព្រះរាជពិធីបុណ្យតាំងតុចម្រើនព្រះជន្មវស្សាព្រះករុណាជាម្ចាស់ជីវិត :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ពាក្យពិតឬដំណើរពិត ដែលនាំឱ្យកើតសេចក្ដីចម្រើន។ ពាក្យសម្រាប់ហៅព្រះរាជពិធីមួយប្រភេទក្នុងកម្ពុជរដ្ឋ, ធ្វើក្នុងមួយឆ្នាំម្ដង, ប្រជុំអស់មន្ត្រីធំតូចខាងក្នុងព្រះនគរនិងខេត្តក្រៅ ចូលមកជួបជុំមូលគ្នានៅវេលាមួយ, ទទួលទឹកសំបថ គឺក្រេបផឹកទឹកដែលតាំងពិធីសត្យាធិដ្ឋាន, សម្ដែងសេចក្ដីស្មោះត្រង់ ចំពោះរាជការផែនដី; ក្នុងសម័យបច្ចុប្បន្ននេះ កំណត់ទីប្រជុំនៅក្នុងព្រះឧបោសថរតនារាម (វត្តព្រះកែវ) ក្រុងភ្នំពេញ, ប្រជុំក្នុងថ្ងៃបន្ទាប់ថ្ងៃបង្ហើយព្រះរាជពិធីបុណ្យតាំងតុចម្រើនព្រះជន្មវស្សាព្រះករុណាជាម្ចាស់ជីវិត :

ឧទាហរណ៍

“ទទួលទឹកពិភទ្ទសច្ចា។”

ចំណាំការប្រើប្រាស់

(ផឹកទឹកពិភទ្ទសច្ចា; ហៅថា ពិពឌ្ឍសច្ចា ក៏បាន)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. វិ + ភទ្ទ + សច្ច; សំ. វិ.+ ភទ្រ + សត្យ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់