វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ភ្លាំង

នាម· noun [ភ្លាំង]

Learner aid: noun · [ភ្លាំង]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឈ្មោះឈើតូចមួយប្រភេទ ដើមតូចៗទាបៗ ផ្លែតូចៗមូលៗជាចង្កោមៗ ផ្លែទុំមានសម្បុរស រលោង។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

ឈ្មោះឈើតូចមួយប្រភេទ ដើមតូចៗទាបៗ ផ្លែតូចៗមូលៗជាចង្កោមៗ ផ្លែទុំមានសម្បុរស រលោង។

២

ឈ្មោះអុតមួយប្រភេទ ឡើងដោរត្រឡុងៗស្រដៀងនឹងផ្លែភ្លាំងទុំ :

ឧទាហរណ៍

“អុតផ្លែភ្លាំង ឬហៅដោយបញ្ចៀសថា ផ្កាឈើផ្លែភ្លាំង។”

៣

ឈ្មោះស្បូវមួយប្រភេទ ស្លឹកធំៗជាងស្បូវរណ្ដាសសម្រាប់ប្រើការដេរប្រក់ផ្ទះ ឬធ្វើជាចំណងកណ្ដាប់សំណាបជាដើម :

ឧទាហរណ៍

“ស្បូវភ្លាំង; ដកស្បូវភ្លាំងចងកណ្ដាប់។”

៤

ធ្វេសស្មារតី, ទាសស្មារតី, ភ្លាត់ស្មារតីដោយធ្វេស :

ឧទាហរណ៍

“ភ្លាំងស្មារតី; ច្រើននិយាយថា ភ្លាំងភ្លាត់ ឬ ភ្លាត់ភ្លាំង, ភ្លាំងភ្លេច ឬ ភ្លេចភ្លាំង។”

ចំណាំការប្រើប្រាស់

(ម.ព. ភ្លាត់និងភ្លេច)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់