វចនា.
វចនានុក្រមខ្មែរវចនានុក្រម

មានះ

[មា-នះ]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: [មា-នះ] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

សេចក្ដីប្រកាន់, ដំណើរប្រកាន់ខ្លួន, សេចក្ដីរឹងត្អឹង :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

សេចក្ដីប្រកាន់, ដំណើរប្រកាន់ខ្លួន, សេចក្ដីរឹងត្អឹង :

ឧទាហរណ៍

“មានមានះ។”

២

ដែលប្រកាន់, ដែលប្រកាន់ខ្លួន, រឹងត្អឹង :

ឧទាហរណ៍

“មនុស្សមានះ គឺមនុស្សមុខរឹង, ចចេស។”

៣

ប្រកាន់, ប្រកាន់ខ្លួន, មិនព្រមតាមគេ :

ឧទាហរណ៍

“កុំមានះពេក! (កុំប្រកាន់ពេក! កុំរឹងត្អឹងពេក!)។”

ចំណាំការប្រើប្រាស់

(ព.ពុ. ថា មានះមាន ៣ យ៉ាងគឺ ១ ប្រកាន់មាំស៊ប់ថា មានតែអញឯងជាអ្នកប្រសើរជាងគេ, ក៏មើលងាយគេឥតជឿស្ដាប់គោរពអ្នកណា; ២- ប្រកាន់មាំស៊ប់ថា គេនិងអញស្មើៗតែគ្នា គេម៉េចអញម៉េច ប្រហែលតែគ្នា, ក៏ឥតមានការសេពគប់រាប់រកយកគេជាគ្នា; ៣- ប្រកាន់មាំស៊ប់ថា អញឯងជាអ្នកទន់ខ្សោយថយថោកជាងគេ, គេដោយគេ អញដោយអញ, ក៏ឥតមានការប្រាស្រ័យនឹងគ្នា, ព្រោះមានះនេះ ជាប្រភពឬជាមូលដ្ឋាននៃសាមគ្គីភេទ ...)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. បា. មាន; ឬ សំ. មានស៑ > មានះ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់