មាស
ខែ; ព្រះចន្ទ្រ។
ខែ; ព្រះចន្ទ្រ។
ខែ; ព្រះចន្ទ្រ។
“”
ប្រជុំនៃខែ ៦, ចំនួន ៦ខែ :
“បញ្ជីឆម្មាស បញ្ជីដែលក្នុង ៦ ខែត្រូវធ្វើម្ដង, បញ្ជីរួមដំណើរកិច្ចការក្នុងចំនួន ៦ ខែ។ល។”
ខែទាំងឡាយ, ច្រើនខែ (ព.កា.)។
“”
លំដាប់ខែ, រាល់ខែ :
“បញ្ជីអនុមាស បញ្ជីដែលត្រូវធ្វើរាល់ខែ; ប្រាក់អនុមាស ប្រាក់ដែលត្រូវបើករាល់ខែ (ប្រាក់ខែ)។ល។”
រតនវត្ថុពួកមួយជាធាតុបរិសុទ្ធ មានសាច់ទន់ស្វិតជាងប្រាក់ សម្បុរលឿង ជារបស់មានតម្លៃ សម្រាប់ប្រើការធ្វើជាគ្រឿងប្រដាប់កាយនិងការរចនាវិចិត្រផ្សេងៗឬជួនកាលប្រទេសខ្លះប្រើជារបស់ចាយជាជំនួសប្រាក់ក៏មាន :
“មាសឆ្អិន, មាសទឹកដប់, មាសទឹកប្រាំបួន។”
(ព.ប្រ.) ដែលមានលម្អឬមានតម្លៃដូចមាស; អ្នកថ្លៃ; ពាក្យសម្រាប់ហៅដោយសេចក្ដីថ្នាក់ថ្នមទៅរកមនុស្សជាទីស្រឡាញ់ ដែលមានអានុភាពស្មើគ្នាឬតូចជាងខ្លួន :
“មាសឆ្អិន, មាសតន់, មាសថ្លើម, មាសថ្លើមថ្លៃ, មាសថ្លៃ, មាសធំ, មាសបង, មាសប្អូន, មាសពន្លក, មាសពូ ឬ មាសមា, មាសពៅ, មាសពុំងារ, មាសព្រលឹង ឬ ព្រលឹងមាស, មាសមិត្រ, មាសម៉ែ ឬ មាសម្ដាយ, មាសស្ងួន, មាសស្នេហ៍, មាសឪ ឬមាសឪពុក។ល។ (ព.កា.) ហៃកូនមាសឪ មាសកុំបិទផ្លូវ ចម្រុងចម្រើន ត្រូវមាសឪពុក ក្រវើនក្រតើន កុំបាច់ឪក្រើន រំលឹករឿយៗ។”
មាសមួយប្រភេទមានសម្បុរលឿងខ្ចីស្រដៀងនឹងផ្កាកប្បាសលឿង។
“”
មាសដែលផែយ៉ាងស្ដើងស្ទើរនឹងទៅជាទឹក ហើយកាត់ជាបំណែកតូចៗ ដាក់ក្នុងផ្នត់ក្រដាសរៀបជារបៀបដាក់ក្នុងប្រអប់សម្រាប់ប្រើការបិទឬទឹបគ្រឿងរចនាផ្សេងៗ។
“”
(បច្ចុប្បន្ននិយមប្រើ ឆមាស)។