វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

មានជីវិតនៅ, មិនទាន់ស្លាប់ :

ឧទាហរណ៍

“បុគ្គលរស់នៅមួយរយឆ្នាំ បើមានសេចក្ដីប្រមាទលោកហៅថា រស់នៅឥតអំពើ ទុកស្មើដូចស្លាប់ទៅហើយ (ព.ពុ.)។”

២

ដែលមានជីវិតនៅ :

ឧទាហរណ៍

“សត្វរស់។”

៣

(ព.ប្រ.) ស្ថិតនៅ, តាំងនៅ, មិនទាន់វិនាស, មិនទាន់រលំ :

ឧទាហរណ៍

“ជំនួញនៅរស់។”

៤

មានជីវិតរានខែឆ្នាំតទៅ គឺមានអាយុវែងតទៅ :

ឧទាហរណ៍

“សូមឱ្យបានរស់រានមានជីវិតតវែងឆ្ងាយទៅ!”

ចំណាំការប្រើប្រាស់

(វេវ. ទ្រង់ព្រះជន្មនៅ, មានឬគង់ព្រះជន្មនៅ, ទ្រទ្រង់នៅ; មានជីវិតនៅ, មានអាយុនៅ ព.ផ្ទ. បរិនិញ្វន; សោយទិព្វជង្គត, សោយទិវង្គត; សោយពិរាល័យ; សុគត; ក្ស័យ, ក្សីណក្ស័យ; ទទួលអសញ្ញកម្ម, ទទួលអសញ្ញភាព; ទទួលមរណភាព; ទទួលអនិច្ចធម្ម; ទទួលអនិច្ចកម្ម; ធ្វើកាលកិរិយា; រលត់, រលត់ខន្ធ, រំលាងខន្ធ, ធ្លាយខន្ធ, ធ្លាយសង្ខារឬបែកធ្លាយសង្ខារ; បាត់បង់, ស្លាប់; ដើរ, ផុត, ផុតរលត់; ដាច់ខ្យល់, អស់ដង្ហើម; ងាប់; តាយសាក; តាយហោង; ស្មឹង, តាយស្មឹង, តេន ប្រើតាមថ្នាក់ ខ្ពស់, កណ្ដាល, ទាបឬសាមញ្ញ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់