វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ប្រស់

កិរិយាសព្ទ· verb [ប្រស់]

Learner aid: verb · [ប្រស់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

បង្ខាំងរក្សាទុកឱ្យរស់នៅបានយូរ ដើម្បីនឹងពិឃាតក្នុងថ្ងៃខាងមុខ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៨ ន័យ
១

បង្ខាំងរក្សាទុកឱ្យរស់នៅបានយូរ ដើម្បីនឹងពិឃាតក្នុងថ្ងៃខាងមុខ :

ឧទាហរណ៍

“ប្រស់ត្រី, ប្រស់ក្ដាម, ប្រស់លលក។”

២

(ព.ប្រ.) ស្រោចស្រង់, សង្គ្រោះ, ដោះទុក្ខឱ្យមានជីវិតតទៅទៀតក៏ទុកដូចជាប្រស់ឱ្យរស់ដែរ :

ឧទាហរណ៍

“កូនហ្នឹង, កាលពីឆ្នាំទៅមួយនាយវាលង់ទឹកឈ្លក់កខក់ រកកល់នឹងស្លាប់ទៅហើយ, បានអ្នកបង់សំណាញ់ពីរនាក់ គេស្រង់ទាន់, វាក៏បានរស់នៅរៀងមក ដោយសារអ្នកស្រង់នោះគេប្រស់វា។”

៣

(ព.ប្រ.) គ្រូពេទ្យដែលព្យាបាលអ្នកឈឺធ្ងន់គួរស្លាប់ ឱ្យបានជារស់តមកទៀត :

ឧទាហរណ៍

“ពេទ្យជាគ្រូប្រស់មនុស្ស; ពេទ្យសត្វជាគ្រូប្រស់សត្វ ...។”

៤

ត្រីដែលគេប្រស់ទុក។

៥

(ម.ព. ឥសីប្រស់)។

៦

(ព.ប្រ.) សង្គ្រោះឱ្យបានរួចផុតចាកគ្រោះថ្នាក់ធ្ងន់ឬឱ្យបានរួចផុតពីទ័លក្រ។

៧

(ព.ប្រ.) ព្រះពុទ្ធទ្រង់ប្រៀនប្រដៅឱ្យមនុស្សលះទិដ្ឋិខុសចេញបាន (ដោយហេតុមនុស្សនោះមានសេចក្ដីប្រមាទជ្រុល ដែលទុកដូចជាស្លាប់ស្រេចទៅហើយ ឱ្យដឹងខុសត្រូវឡើងទុកដូចជារស់ឡើងវិញ; មានរឿង អហឹសបុរស ដែលហៅថា អង្គុលិមាល ជាឧទាហរណ៍។

៨

ឥសីស័ក្ដិសិទ្ធិ ឬទេវតា ប្រស់មនុស្សឬសត្វដែលស្លាប់ហើយឱ្យរស់ឡើងវិញ (មានតំណាលក្នុងរឿងព្រេងឬក្នុងរឿងប្រតិដ្ឋ)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់