វចនា.
វចនានុក្រមខ្មែរវចនានុក្រម

រាជ

នាម· noun [រាច]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [រាច] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ព្រះរាជា (ក្សត្រិយ៍ទ្រង់រាជ្យ) ; ប្រែតាមរូបសព្ទថា "អ្នករុងរឿងដោយវិសេសព្រោះមានតេជះក្រៃលែង" ឬ ប្រែថា "អ្នកញ៉ាំងប្រជាពលរដ្ឋឱ្យរីករាយ គឺគ្រប់គ្រងប្រជានិករឱ្យមានស្វាមីភក្ដិចំពោះព្រះអង្គ ព្រោះព្រះអង្គមានសង្គហវត្ថុ ៤យ៉ាងគឺ ការឱ្យទេយ្យវត្ថុ, ការពោលវាចាគួរឱ្យចង់ឮចង់ស្ដាប់, ការប្រព្រឹត្តអំពើជាប្រយោជន៍, ការតាំងព្រះអង្គស្មើៗ គឺប្រើឫកពាឱ្យល្មមពេញចិត្តប្រជារាស្ត្រ"។

អក្ខរាវិរុទ្ធឆ្លាស់៖សវនីយ៍
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១០០ ន័យ
១

ព្រះរាជា (ក្សត្រិយ៍ទ្រង់រាជ្យ) ; ប្រែតាមរូបសព្ទថា "អ្នករុងរឿងដោយវិសេសព្រោះមានតេជះក្រៃលែង" ឬ ប្រែថា "អ្នកញ៉ាំងប្រជាពលរដ្ឋឱ្យរីករាយ គឺគ្រប់គ្រងប្រជានិករឱ្យមានស្វាមីភក្ដិចំពោះព្រះអង្គ ព្រោះព្រះអង្គមានសង្គហវត្ថុ ៤យ៉ាងគឺ ការឱ្យទេយ្យវត្ថុ, ការពោលវាចាគួរឱ្យចង់ឮចង់ស្ដាប់, ការប្រព្រឹត្តអំពើជាប្រយោជន៍, ការតាំងព្រះអង្គស្មើៗ គឺប្រើឫកពាឱ្យល្មមពេញចិត្តប្រជារាស្ត្រ"។

២

បណ្ណាល័យរបស់ព្រះរាជា។

៣

ឈ្មោះមហាមន្ទីរមួយនៅក្រុងភ្នំពេញ ជាទីតម្កល់គម្ពីរក្បួនច្បាប់ផ្សេងៗ ជាសម្បត្តិឬជាឃ្លាំងចំណេះរបស់កម្ពុជរដ្ឋ ... (គឺក្រុមពុទ្ធសាសនបណ្ឌិត្យសព្វថ្ងៃ)។

៤

ព្រះរាជបុត្រីជំទង់ឬក្រមុំ។

៥

(ម.ព. រាជកញ្ញា)។

៦

អំពើរបស់ព្រះរាជា គឺអំពើល្អ ឬអាក្រក់ដែលព្រះរាជាទ្រង់ធ្វើ។

៧

កវីរបស់ព្រះរាជា។

៨

(ម.ព. រាជការ)។

៩

កិច្ចតូចធំរបស់ព្រះរាជា; កិច្ចការផ្សេងៗក្នុងរាជាណាចក្រ។

១០

ដែលជាប់ទាក់ទង់ដោយព្រះរាជា, ដែលជារបស់ព្រះរាជា, ព្រះរាជទ្រព្យ។

១១

ការក្រសាលសប្បាយផ្ទាល់ព្រះអង្គ របស់ព្រះរាជា ឬការលេងដែលព្រះរាជាទ្រង់ទំនុកបម្រុង (ច្រើនប្រើខាងល្បែងផ្ទាល់ប្រាណ ឬល្បែងហាត់ប្រាណដូចយ៉ាងចុះហែលទឹកលេង, ទាត់សី, ហាត់លោតជាដើម)។

១២

ព្រះរាជបុត្រក្មេង។

១៣

ព្រះរាជបុត្រីក្មេង។

១៤

(ម.ព. រាជកុមារិកា)។

១៥

ទី, លំនៅរបស់រាជត្រកូល; ព្រះរាជគំនាល់; ព្រះរាជសំណាក់។

១៦

កុសល ឬការកុសលរបស់ព្រះរាជា (ច្រើននិយាយថា ថ្វាយព្រះរាជកុសល ថ្វាយកុសលដែលខ្លួនបានហើយចំពោះទៅព្រះរាជា)។

១៧

ឃ្លាំងព្រះរាជទ្រព្យ។

១៨

មន្ត្រីអ្នករក្សាឃ្លាំងព្រះរាជទ្រព្យ។

១៩

ធ្នូសម្រាប់ព្រះរាជា ឬធ្នូសម្រាប់រាជ្យ។

២០

(ម.ព. រាជកោទណ្ឌ)។

២១

(ម.ព. រាជកីឡា)។

២២

កំណត់ច្បាប់ក្នុងព្រះរាជប្បញ្ញត្តិឬក្នុងព្រះរាជប្រកាស។

២៣

ដែន, ព្រំដែន; សង្កាត់ឬកម្រិតរបស់ព្រះរាជប្បញ្ញត្តិឬព្រះរាជប្រកាស។

២៤

ព្រះរាជដំណាក់។

២៥

ឈ្មោះរាជធានីមួយរបស់ដែនមគធៈ (ក្នុងបុរាណសម័យ) ជាក្រុងមានឈ្មោះលេចឮក្នុងគម្ពីរពុទ្ធសាសនា។

២៦

ការគំនាប់ចំពោះព្រះរាជា :

ឧទាហរណ៍

“យោធាថ្វាយព្រះរាជគំនាប់ ឬ ថ្វាយព្រះគំនាប់!”

២៧

ទីសម្រាប់គាល់ព្រះរាជា, ក្រឡាព្រះគំនាល់។

២៨

ឃ្លាំងដាក់ព្រះរាជទ្រព្យ, ឃ្លាំងហ្លង។

២៩

ព្រះមាតារបស់ក្សត្រិយ៍ទ្រង់រាជ្យ។

៣០

ត្រកូលដែលជាប់ពូជមុទ្ធាភិសិត្តរាជ; ត្រកូលព្រះអង្គឬព្រះវង្ស។

៣១

ផ្ទះដែលព្រះរាជាទ្រង់គង់នៅ (ព្រះរាជមន្ទីរ)។

៣២

ការធ្វើដំណើររបស់ព្រះរាជា។

៣៣

ព្រះរាជបុត្រី។

៣៤

ព្រះរាជបុត្រ។

៣៥

ព្រះតម្រាស់នៃព្រះរាជាដែលទ្រង់ត្រាស់ហៅ, ត្រាស់បង្គាប់, ត្រាស់ប្រើ។

៣៦

អានុភាពនៃតេជះរបស់ព្រះរាជា។

៣៧

តេជះរបស់ព្រះរាជា។ ក្នុងកម្ពុជរដ្ឋ, សម័យពីដើម ជួនកាលប្រើពាក្យនេះ ជាឋានន្តរនៃសេនាបតីសម្រាប់ទោត្រួតទាហានជើងគោក, សម័យឥឡូវ តាំងជាទីអនុរដ្ឋលេខាធិការក្រសួងសិក្សាធិការឬក្រសួងអប់រំជាតិ ឬក៏ក្រសួងយុទ្ធនាធិការ :

ឧទាហរណ៍

“អ្នកឧកញ៉ារាជតេជះ។”

៣៨

ត្រកូលឬគ្រួសាររបស់ព្រះរាជា។

៣៩

អាជ្ញារបស់ព្រះរាជា, ទោសខុសនឹងម្ចាស់ផែនដី :

ឧទាហរណ៍

“ត្រូវព្រះរាជទណ្ឌ!”

៤០

ព្រះរាជបុត្រដែលនៅតូច។

៤១

ព្រះរាជបុត្រីដែលនៅតូច។

៤២

អ្វីមួយដែលព្រះរាជាទ្រង់ប្រទាន :

ឧទាហរណ៍

“របស់នេះជារាជទិន្ន!”

៤៣

នាមឬងារ, បណ្ដាស័ក្ដិ ដែលព្រះរាជាទ្រង់ប្រោសព្រះរាជទាន។

៤៤

ក្រឹត្យឬច្បាប់, មុខក្រសួងរបស់រាជទូត។

៤៥

រាជទូតនិងរាជទូតបន្ទាប់, រាជទូតធំនិងតូច។

៤៦

ទេពីរបស់ព្រះរាជា។ តាមរជ្ជប្បវេណីក្នុងកម្ពុជរដ្ឋ, ប្រើពាក្យនេះ ជាឋានន្តរនៃស្ត្រីជាបាទបរិចារិកានៃក្សត្រិយ៍ទីសម្ដេចព្រះឧភយោរាជឬទីសម្ដេចព្រះមហាឧបរាជ, ដែលបានអភិសេកតាមពិធីព្រាហ្មណ៍, តែទទួលទឹកក្លស់ទឹកស័ង្ខលើអាសនៈផ្សេងពីព្រះស្វាមី។

៤៧

(ម.ព. រាជទេពី)។

៤៨

អ្នកក្បត់ព្រះរាជា, អ្នកក្បត់ផែនដី។

៤៩

ទ្វារព្រះរាជវាំង។

៥០

ឆ្មាំទ្វារព្រះរាជវាំង។

៥១

ព្រះរាជទ្រព្យ។

៥២

ធម៌សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្តឬទ្រង់កាន់, នាទីរបស់ក្សត្រិយ៍ទ្រង់រាជ្យ។

៥៣

ស្រីអ្នកបំបៅឬបីពរក្សាព្រះរាជទារកឬព្រះរាជទារិកា។

៥៤

(ម.ព. រាជធានី)។

៥៥

(ម.ព. រាជធានី)។

៥៦

(ម.ព. រាជធានី)។

៥៧

ព្រះរាជបុត្រី, ព្រះអង្គម្ចាស់ស្ត្រី។

៥៨

(ម.ព. រាជធុរៈ)។

៥៩

ការរវល់របស់ព្រះរាជា, ការគ្រប់គ្រងផែនដី។

៦០

ចៅរបស់ព្រះរាជា (ទាំងបុរសទាំងស្ត្រី)។

៦១

ស្រីព្រះស្នំ, អស់អ្នក។

៦២

នាវាព្រះរាជទ្រព្យ (ច្រើនប្រើជា ព្រះទីន័ង នាវា)។

៦៣

អ្នកកាន់ការក្នុងព្រះរាជនាវា។

៦៤

នាហ្មឺនអ្នកត្រួតត្រាលើពួករាជនាវិក (ចាងហ្វាងរាជនាវា)។

៦៥

(ម.ព. រាជនាវិកបតី)។

៦៦

ការនិមន្តបព្វជិតតាមព្រះរាជតម្រាស់។

៦៧

លំនៅរបស់ព្រះរាជា (ព្រះរាជមន្ទីរ ឬព្រះរាជវាំង)។

៦៨

ចំណេះខាងរាជនីតិ។

៦៩

(ម.ព. រាជនីតិវិជ្ជា)។

៧០

គម្ពីររាជនីតិ។

៧១

ការហាត់រៀនរាជនីតិ។

៧២

ដំណើររាជការ (រាជសាស្ត្រ)។

៧៣

ស្ដេចសត្វស្លាបឬបក្សីដែលព្រះរាជាទ្រង់ចិញ្ចឹម។

៧៤

អ្នកប្រាជ្ញរបស់ព្រះរាជា។

៧៥

ភាព, បែបបទ, មុខការរបស់រាជបណ្ឌិត។

៧៦

អ្នកទុកដាក់សំបុត្រ, ចុតហ្មាយ, ដីកា, ក្បួនច្បាប់, ...របស់ព្រះរាជា (សរសេរជា រាជបណ្ណារក្ស ក៏បាន)។

៧៧

(ម.ព. រាជបណ្ណារក្ខ)។

៧៨

ប្រពន្ធរបស់ព្រះរាជា; ព្រះអគ្គមហេសី។

៧៩

ផ្លូវសម្រាប់ព្រះរាជា (ផ្លូវហ្លួង)។

៨០

ព្រះបន្ទូលរបស់ក្សត្រិយ៍ឧភយោរាជឬមហាឧបរាជ។

៨១

សំបុត្រសម្ដេចព្រះឧភយោរាជឬសម្ដេចព្រះមហាឧបរាជប្រើតាមធម្មតា។

៨២

ព្រះរាជាដែលលះរាជសម្បត្តិចេញទ្រង់ព្រះផ្នួសបានជាអ្នកបួសហើយ។

៨៣

អ្នកដែលព្រះរាជាទ្រង់ត្រាស់ប្រើ។

៨៤

ការចំណាយព្រះរាជទ្រព្យ។

៨៥

បរិពារឬបរិវាររបស់ព្រះរាជា។

៨៦

ការផ្លាស់រាជ្យ។

៨៧

(ម.ព. រាជបរិពារ)។

៨៨

(ម.ព. រាជបរិស័ទ)។

៨៩

បរិស័ទរបស់ព្រះរាជា។

៩០

បល្ល័ង្ករាជ្យ (បល្ល័ង្កក្រោមស្វេតឆត្រ)។

៩១

បិតារបស់ព្រះរាជា (ច្រើនហៅថា ព្រះវររាជបិតា ឬព្រះវរបិតា)។

៩២

បុរសរបស់ព្រះរាជា (ខ្ញុំរាជការ)។

៩៣

ក្រុងដែលស្ដេចគង់នៅ (ក្រុងហ្លួង)។

៩៤

បញ្ញត្តិរបស់ព្រះរាជា (សេចក្ដីដែលម្ចាស់ផែនដីតាំងទុកឱ្យប្រជាពលរដ្ឋប្រតិបត្តិតាម)។

៩៥

ទំនៀមរបស់ស្ដេចតៗមក។

៩៦

(ម.ព. ប្រកាស)។

៩៧

(ម.ព. រាជប្បវេណី)។

៩៨

ពង្សាវតារក្សត្រិយ៍, របាក្សត្រិយ៍។

៩៩

សេចក្ដីប៉ងរបស់ហ្លួង។

១០០

បំណន់ហ្លួង។

ចំណាំការប្រើប្រាស់

(ម.ព. មគធៈ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.សំ. រាជន៑)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់