លក់
ចំណាយទំនិញ, ឱ្យរបស់ទៅអ្នកទិញដោយយកថ្លៃ :
ចំណាយទំនិញ, ឱ្យរបស់ទៅអ្នកទិញដោយយកថ្លៃ :
ចំណាយទំនិញ, ឱ្យរបស់ទៅអ្នកទិញដោយយកថ្លៃ :
“លក់ទំនិញ។”
ពិន័យតាមច្បាប់បញ្ញត្ត :
“ត្រូវគយលក់ ៣០ រៀល។”
ចំណាយខ្លួន ឱ្យជាអ្នកនៅបម្រើគេ។
“”
លក់ពុំទាន់យកថ្លៃដល់ដៃភ្លាមនៅឡើយដោយជឿថាអ្នកទិញនឹងចេញតម្លៃឱ្យពុំខាន។
“”
លក់ទាំងដុំៗ ទីទៃពីលក់រាយ។
“”
លក់ខ្លះដូរខ្លះ គឺលក់របស់រប៉ិចរប៉ីរាយរង។
“”
រំលែកទំនិញលក់តាមត្រូវការរបស់អ្នកទិញ។
“”
ដេកស៊ប់ស្ងាត់អារម្មណ៍មិនដឹងខ្លួន :
“លក់មួយល្បក់។”
(ព.ប្រ.) ត្រាំគំនិតនៅក្នុងដំណើរមិនយល់ការខុសត្រូវឬប្រហែសធ្វេសជានិច្ច។
“”
(ម.ព. ដេកលក់)។
“”
លក់ជ្រុលដំណេក។
“”
លក់ហួសប្រមាណ, លក់ជ្រៅមិនងាយភ្ញាក់ :
“(ព.កា.) លក់លន់លង់ជ្រៅ ទោះខ្លួនដេកនៅ ក្នុងគ្រឹហាឋាន មានចោរកំណាច អាចគាស់ទ្វារបាន លួចទ្រព្យហើយច្រាន ទ្វារបិទដូចដើម។”
លក់ពភ្លឹមពភ្លែត គឺស្ទើរលក់ស្ទើរភ្ញាក់ (បាលីហៅ កបិមិទ្ធ "លក់ស្វា", ការយល់សប្នឃើញអ្វីៗ ទោះពិតក្ដីមិនពិតក្ដី ឃើញត្រង់ស្របក់នេះឯង ពុំមែនពេញជាលក់ពុំមែនពេញជាភ្ញាក់គឺត្រង់ចន្លោះលក់និងភ្ញាក់ (ព.វិ.)។
“”
(ម.ព. លក់លន់)។
“”
(ពាក្យ លក់ នេះបើរបស់ដែលទាក់ទងខាងព្រះពុទ្ធសាសនា ត្រូវថា ជាវ, អ្នកលក់និងអ្នកទិញត្រូវថា ជាវ ដូចគ្នា ដូចជា ជាវគម្ពីរ, ជាវបាត្រ, ជាវត្រៃចីវរ, ជាវសៀវភៅធម៌ល បើបព្វជិតនិងអ្នកលក់ត្រូវថា ពិចារណា ដូចជាថា លោកគ្រូឱ្យគេពិចារណាតែបាត្រមួយទេ ឬឱ្យគេពិចារណាគ្រឿងបរិក្ខារអ្វីទៀតដែរ?...។ល)។