វចនា.
វចនានុក្រមខ្មែរវចនានុក្រម

លា

កិរិយាសព្ទ· verb [លា]

Learner aid: verb · [លា]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

លាតឬត្រដាងអ្វីៗដែលមូរ, ដែលបត់, ដែលក្ដាប់ឬក្ដោប ឱ្យរលា :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៥ ន័យ
១

លាតឬត្រដាងអ្វីៗដែលមូរ, ដែលបត់, ដែលក្ដាប់ឬក្ដោប ឱ្យរលា :

ឧទាហរណ៍

“លារបុំកន្ទេល, លាដៃ, លាសំពត់។”

២

ដែលរលា, ដែលរីកត្រដាង :

ឧទាហរណ៍

“ផ្កាព្រលឹតលាកំពាង។”

៣

ប្រាប់ឱ្យដឹងថាត្រូវលាកចាកគ្នាទៅ :

ឧទាហរណ៍

“លាគ្នា; ខ្ញុំលាអ្នករាល់គ្នាសិនហើយ!”

៤

ប្រាប់ថាឈប់លែងទទួលភារៈ ឬលែងធ្វើការតទៅទៀត :

ឧទាហរណ៍

“លាងារ, លាឈប់លែងធ្វើការ។”

៥

ស្លាប់, បាត់បង់ជីវិត :

ឧទាហរណ៍

“គាត់លាចាកលោកហើយ។”

៦

តាំងប្ដេជ្ញាថា លែងធ្វើអំពើពុំប្រសើរតទៅទៀត។

៧

និយាយរៀបរាប់ស្រាយបំណន់។

៨

(ម.ព. លាក)។

៩

លើកសម្ដីដើមចោលកុំឱ្យអ្នកម្ខាងប្រកាន់យកជាការតទៅ។

១០

ពោលពាក្យប្រាប់ថាឈប់ លែងធ្វើជាអ្នកបួស, ចាកសិក្ខា។

១១

(ម.ព. លាសិក្ខា)។

១២

ប្រាប់ឱ្យដឹងថានឹងសឹក (ចាកផ្នួស)។

១៣

មាតាឬបិតារបស់លួត :

ឧទាហរណ៍

“ជីដូនលា, ជីតាលា។”

១៤

កូនរបស់ចៅលួត :

ឧទាហរណ៍

“ចៅលា។”

១៥

សត្វពាហនៈមួយប្រភេទ រូបរាងប្រហែលនឹងសេះ តែស្លឹកត្រចៀកវែងជាង កន្ទុយស្រដៀងនឹងកន្ទុយគោតែខ្លីជាង។

ចំណាំការប្រើប្រាស់

(ម.ព. ជីលា ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់