វចនា.
វចនានុក្រមខ្មែរវចនានុក្រម

វណ្ណ

នាម· noun [វ័ន-ណៈ]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [វ័ន-ណៈ] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

អក្សរ។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣៦ ន័យ
១

អក្សរ។

២

(ម.ព. វណ្ណវិបរិយាយ)។

៣

អ្នកប្រាជ្ញខាងអក្សរសាស្ត្រ; អ្នកប្រាជ្ញខាងកាព្យឃ្លោង។

៤

ដបទឹកសរសេរ (ដបទឹកខ្មៅ)។

៥

ដំណើររបស់អក្សរ គឺការតែងសេចក្ដី, ការចងក្រងពាក្យត្រូវតាមលក្ខណៈអក្សរ។

៦

ប៉ាកកៃ; ស្លាបប៉ាកកា។

៧

ដងប៉ាកកៃ; ដងប៉ាកកា។

៨

សំបុត្រ, ចុតហ្មាយ, ដីកា។

៩

ឆន្ទ, កាព្យ :

ឧទាហរណ៍

“ឆន្ទវណ្ណព្រឹត្ត។”

១០

ពួកអក្សរទាំងអស់។

១១

ដី ស។

១២

ការលើកតួអក្សរត្រឡប់មកដើមជាចុងឬចុងជាដើម, ដូចជា មសក ជា មកស "មូស" ជាដើម (ព.វ. បា. សំ.)។

១៣

ព័ណ៌, សម្បុរ; ពន្លឺ, រស្មី; ភេទ; ថ្នាក់វង្ស, ពូជ, ពូជពង្ស (របស់មនុស្ស)។

១៤

(ម.ព. វណ្ណសេដ្ឋ)។

១៥

(ម.ព. វណ្ណសេដ្ឋា)។

១៦

ដែលមានត្រឹមតែសម្បុរ; ដែលបានតែព័ណ៌ឥតក្លិន :

ឧទាហរណ៍

“ផ្កាវណ្ណមត្ត។”

១៧

(ម.ព. វណ្ណមត្ត)។

១៨

ដែលមានត្រឹមតែពូជពង្សឧត្តម តែឥតចំណេះវិជ្ជា ឬខ្សត់ទ្រព្យ ឬក៏ឥតគេរាប់ :

ឧទាហរណ៍

“មនុស្សវណ្ណមត្ត។”

១៩

(ម.ព. វណ្ណមត្ត)។

២០

(ម.ព. វណ្ណមត្ត)។

២១

(ម.ព. វណ្ណវ័ត)។

២២

(ម.ព. វណ្ណវ័ត)។

២៣

(ម.ព. វណ្ណវ័ត)។

២៤

មានសម្បុរ (ល្អ) ; មានពូជពង្ស។

២៥

សេចក្ដីរង្កៀសចំពោះពូជពង្ស; ការលាយច្រឡំពូជពង្ស; ការលាយចម្រុះព័ណ៌។

២៦

សម្បុរនិងទ្រង់ទ្រាយ :

ឧទាហរណ៍

“មានវណ្ណសណ្ឋានផ្សេងគ្នា!”

២៧

ការបរិបូរដោយសម្បុរ។

២៨

ដែលប្រសើរព្រោះពូជពង្ស (ព្រាហ្មណ៍ឬក្សត្រិយ៍)។

២៩

(ម.ព. វណ្ណសេដ្ឋ)។

៣០

ការច្រឡំពូជពង្ស, ការលាយពូជពង្ស; ការកាត់ពូជពង្សដែលទីទៃពីគ្នា :

ឧទាហរណ៍

“កូនវណ្ណសំសគ្គៈ។ល។”

៣១

លម្អ; គុណ; សេចក្ដីសរសើរ, ពាក្យសរសើរ; ពាក្យពណ៌នាកេរ្តិ៍ឈ្មោះល្អ; រូបរាង; បែប, បែបយ៉ាង; ការកំណត់ហេតុ; លក្ខណៈ; ...។

៣២

ទាសីមានលម្អ គឺនគរសោភិនី, ស្រីពេស្យា។

៣៣

លក្ខណៈរូបរាង។

៣៤

ដំណើរបែបផ្សេងគ្នា, បែបទីទៃពីគ្នា; ...។

៣៥

(ម.ព. វណ្ណវាទី)។

៣៦

អ្នកពោលពាក្យសរសើរ។

ចំណាំការប្រើប្រាស់

(តាមលទ្ធិព្រាហ្មណ៍ ចែកពូជរបស់មនុស្សជា ៤ ថ្នាក់ ទី ១- ព្រាហ្មណៈ ថា ដើមកំណើតដំបូងបំផុត កើតអំពីព្រះឱស្ឋរបស់ព្រហ្ម ព្រហ្មតម្រូវឱ្យជាម្ចាស់សាសនា មានមុខការខាងបង្រៀនប្រៀនប្រដៅវេទមន្តវិជ្ជាផ្សេងៗ; ទី ២- ក្សត្រិយៈឬខត្តិយៈ កើតអំពីព្រះពាហារបស់ព្រហ្ម មានមុខការខាងគ្រប់គ្រងរក្សាប្រទេស; ទី ៣- វៃស្យៈឬវេស្សៈ កើតអំពីព្រះឧរុរបស់ព្រហ្ម មានមុខការខាងធ្វើកិច្ចការខ្ពង់ខ្ពស់ចុះរងពីក្សត្រិយៈមក ឬកិច្ចការធម្មតា; ទី ៤- សូទ្រៈឬសុទ្ទៈ កើតអំពីព្រះបាទរបស់ព្រហ្ម មានមុខការខាងស៊ីឈ្នួលឬការថយថោកផ្សេងៗ។ មានបញ្ញត្តិឱ្យស្លៀកដណ្ដប់សំពត់ព័ណ៌ផ្សេងគ្នាគឺ ព្រាហ្មណៈ ត្រូវប្រើសំពត់ព័ណ៌ស, ក្សត្រិយៈ ប្រើសំពត់ព័ណ៌ក្រហម, វៃស្យៈ ប្រើព័ណ៌លឿង, សូទ្រៈ ប្រើព័ណ៌ខ្មៅ; ដោយហេតុនេះទើបហៅពូជរបស់មនុស្សទាំង ៤ ថ្នាក់នុះថា វណ្ណៈឬវណ៌ៈ គឺហៅដោយសំដៅព័ណ៌សំពត់ស្លៀកដណ្ដប់នុះឯង។ វណ្ណៈទាំង៤នេះហៅតាមអដ្ឋកថាជា កុលវគ្គ "ពួកត្រកូល" ដូច្នេះវិញក៏បាន។ លុះចំណេរកាលយូរមកពាក្យថា វណ្ណៈឬវណ៌ៈ នេះ ពួកអ្នកប្រាជ្ញខាងអក្សរសាស្ត្រកំណត់ឱ្យប្រែថា "ភេទ; ថ្នាក់វង្ស, ពូជ, ពូជពង្ស របស់មនុស្ស "។ បវេណីក្នុងកម្ពុជរដ្ឋ លើកថ្នាក់វង្ស ក្សត្រិយ៍ ជាទី១, បារគូបុរោហិត ដែលសន្មតថាព្រាហ្មណ៍ ជាទី២, វៃស្យៈ ពូជព្រៃងារ ជាទី ៣, សូទ្រៈ ពូជអ្នកងារ ជាទី ៤ តែឥឡូវពូជសូទ្រៈលើកលែងមិនឱ្យមាន, រាប់បញ្ចូលជាប្រជាជនស្មើមុខគ្នាជាមួយនឹងវៃស្យៈទាំងអស់; ឯព័ណ៌សំពត់ស្លៀកដណ្ដប់មិនមានបញ្ញត្តិ, មានកំណត់ឱ្យប្រើសំពត់ព័ណ៌ផ្សេងគ្នាតែក្នុងព្រះរាជពិធីធំម្ដងៗ, ចំពោះតែក្សត្រិយ៍និងមន្ត្រី, ប្រើតាមថ្នាក់ទាំង៤សម្រាប់គឺ ១- សម្រាប់ឯក សម្រាប់ក្សត្រិយ៍ទ្រង់រាជ្យ ប្រើសំពត់ព័ណ៌ក្រហម; ២- សម្រាប់ទោ សម្រាប់ក្សត្រិយ៍ឧភយោរាជ ប្រើព័ណ៌បៃតង; ៣- សម្រាប់ត្រី សម្រាប់ក្សត្រិយ៍ឧបរាជ ឬឧបយុវរាជ ប្រើព័ណ៌ស្វាយ; ៤- សម្រាប់ចត្វា សម្រាប់សម្ដេចព្រះវររាជជននី ប្រើព័ណ៌ខៀវ។ ព័ណ៌ផ្លិតសមណស័ក្ដិសម្រាប់បព្វជិតជារាជាគណៈឋានានុក្រមក៏ប្រើព័ណ៌តាមលំដាប់ថ្នាក់ទាំង៤ សម្រាប់នុះដែរគឺ សម្រាប់ឯក ផ្លិតព័ណ៌ក្រហម; សម្រាប់ទោ ផ្លិតព័ណ៌បៃតង; សម្រាប់ត្រី ផ្លិតព័ណ៌ស្វាយ; សម្រាប់ចត្វា ផ្លិតព័ណ៌ខៀវ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. វណ្ណ; សំ. វណ៌)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់