វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

ឱ្យតម្លៃរបស់ដែលទិញឬដែលខ្ចីគេមកឬចេញថ្លៃឱ្យគេជាជំនួសរបស់ដែលខូច ដែលវិនាសព្រោះខ្លួន :

ឧទាហរណ៍

“សងបំណុល, សងថ្លៃស្រូវគេ។”

២

ហូរវិលត្រឡប់ឡើងវិញព្រោះមានទីទើសម្ខាង :

ឧទាហរណ៍

“ទឹកហូរសង។”

៣

ធ្វើការតបឱ្យគេវិញ ព្រោះគេបានធ្វើឱ្យខ្លួនមុនរួចហើយ :

ឧទាហរណ៍

“សងដៃគេ ឬ សងវេរគេ។”

៤

ឱ្យប្រាក់ឬឱ្យរបស់ទៅគេ ឱ្យគេបាត់ឈឺចិត្ត :

ឧទាហរណ៍

“សងជំងឺចិត្ត។”

៥

សបសម្ដីទៅវិញ :

ឧទាហរណ៍

“សងសម្ដី។ល។”

ចំណាំការប្រើប្រាស់

(ម.ព. វេរ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់