វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សង្កត់

កិរិយាសព្ទ· verb [សង់-កត់]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: verb · [សង់-កត់] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ដាក់ទម្ងន់ពីលើ ដើម្បីឱ្យពៀច, ឱ្យរាប, ឱ្យទ្រោម ឬកុំឱ្យកម្រើក, កុំឱ្យហើប, កុំឱ្យរើរួច :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

ដាក់ទម្ងន់ពីលើ ដើម្បីឱ្យពៀច, ឱ្យរាប, ឱ្យទ្រោម ឬកុំឱ្យកម្រើក, កុំឱ្យហើប, កុំឱ្យរើរួច :

ឧទាហរណ៍

“សង្កត់ឱ្យរាប, អង្គុយសង្កត់ពីលើ។”

២

ចាប់ផ្ញុចមិនឱ្យរើរួច :

ឧទាហរណ៍

“សង្កត់ក។”

៣

(ព.ប្រ.) គំរាម, ដាក់កំហិតឬបង្ខំឱ្យខាងតែបាន :

ឧទាហរណ៍

“សង្កត់កយកប្រាក់។”

៤

ទប់ចិត្តមិនឱ្យកក្រើក :

ឧទាហរណ៍

“សង្កត់ចិត្ត, ខំអត់សង្កត់ចិត្ត។”

៥

រកស៊ីមានបានជាងគេ, មានទ្រព្យច្រើនជាងអ្នកស្រុកជាមួយ :

ឧទាហរណ៍

“មានទ្រព្យសង្កត់អ្នកស្រុក។”

៦

ស្ដីនិយាយគ្របលើ :

ឧទាហរណ៍

“សង្កត់មិនឱ្យហើបមាត់រួច។”

៧

លឿនបន្តិចជាងគ្នា ឬមានក្បាលលូតបន្តិចជាងគ្នា :

ឧទាហរណ៍

“ទូក-ងខាងស្ដាំសង្កត់ទូក-ងខាងឆ្វេង; គោម្ខាងដើរសង្កត់គោម្ខាង។”

៨

សូត្របាលី ឬសូត្រពាក្យសម្រាយប្រើខ្យល់ធ្ងន់ៗដាច់ៗត្រង់អក្សរតម្រួត (សូត្រសំយោគ) :

ឧទាហរណ៍

“សូត្រធម៌សង្កត់, សូត្រសេចក្ដីសង្កត់ត្រង់ពាក្យធ្ងន់ៗ ច្បាស់លាស់។”

៩

រស្សសញ្ញា ឬបន្តក់ (') នេះ ដូចជា ក + ង់ > កង់, គ + ត់ > គត់, ចា+ ប់ > ចាប់, ដ + ក់ > ដក់។ល។

ចំណាំការប្រើប្រាស់

(ម.ព. សង្កេត ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. សង្កដ; សំ. សំកដ ឬ សង្កដ ប្រើជា គុ.ឬ ន."ចង្អៀត, ដែលញាត់ញៀត, ដែលប្រគរលើគ្នា; ផ្លូវឬច្រកចង្អៀត")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់