សង្គមរាស្ត្រនិយម
Learner aid: noun · [សង់-គំ-រាស-និ-យំ]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ពាក្យសំស្ក្រឹតសន្មត មានអត្ថន័យថា សង្គមនិយមរាស្ត្រប្រជាពលរដ្ឋទូទៅទាំងប្រទេស ប្រកបដោយលក្ខណការណ៍មានសាមគ្គីជាមូលជាប្រភព រួបរួមគ្នាដោយលទ្ធិតែមួយ ដូចគេវេញខ្សែបញ្ចូលធ្លុងគ្នា មិនឱ្យមានការប្រេះឆាបែកកន្ធែកញែកចេញពីគ្នាឡើយ។ល។ សង្គមរាស្ត្រនិយម នេះជាឈ្មោះលទ្ធិមួយនៃការគ្រប់គ្រងប្រទេសកម្ពុជា ឯករាជ្យ អព្យាក្រឹត សង្គមនិយមព្រះពុទ្ធសាសនា ដ៏បរិសុទ្ធស្អាត។ល។ សង្គមនេះកើតមានប្រាកដឡើងក្នុងកាល ព.ស. ២៤៩៩គ.ស. ១៩៥៥ដោយ សម្ដេចព្រះឧបយុវរាជ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា ព្រះអង្គជាព្រះអគ្គមហាប្រធាន ដែលព្រះរាជរដ្ឋាភិបាល (រាល់រយៈកាល) បានទទួលគោរពយ៉ាងក្រៃលែងជានិច្ចនិរន្តរ៍តរៀងមក; ប្រជាពលរដ្ឋស្លូតត្រង់ក៏ពេញចិត្តឥតរង្កៀស :
