វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សមណសក្ដិ

នាម· noun [សៈ-ម៉ៈ-ណៈ-ស័ក]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [សៈ-ម៉ៈ-ណៈ-ស័ក] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ស័ក្ដិសម្រាប់សមណៈ គឺឋានន្តរស័ក្ដិសម្រាប់បព្វជិតក្នុងប្រទេសនីមួយៗ។ តាមបវេណីក្នុងកម្ពុជរដ្ឋ មានសមណស័ក្ដិទីស្ដេចសង្ឃ, ទីសង្ឃនាយក, ទីរាជាគណៈ, ទីឋានានុក្រម, ទីមហា; ចែកជា ៤សម្រាប់គឺ ឯក, ទោ, ត្រី, ចត្វា (ធៀបដោយឋានន្តរស័ក្ដិមន្ត្រីខាងអាណាចក្រក្នុងបុរាណសម័យ)។

អក្ខរាវិរុទ្ធឆ្លាស់៖សមណស័ក្ដិ
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៨ ន័យ
១

ស័ក្ដិសម្រាប់សមណៈ គឺឋានន្តរស័ក្ដិសម្រាប់បព្វជិតក្នុងប្រទេសនីមួយៗ។ តាមបវេណីក្នុងកម្ពុជរដ្ឋ មានសមណស័ក្ដិទីស្ដេចសង្ឃ, ទីសង្ឃនាយក, ទីរាជាគណៈ, ទីឋានានុក្រម, ទីមហា; ចែកជា ៤សម្រាប់គឺ ឯក, ទោ, ត្រី, ចត្វា (ធៀបដោយឋានន្តរស័ក្ដិមន្ត្រីខាងអាណាចក្រក្នុងបុរាណសម័យ)។

២

ព្រះរាជក្រមលេខ ១២នស. ចុះថ្ងៃទី ៩-២-៤៣, លេខ ៦៨នស. ចុះថ្ងៃទី ១៨-៩-៤៣និងលេខ ១រវ. ចុះថ្ងៃទី ២៦-៥-៤៨មានរបៀបដូចតទៅនេះគឺ ព្រះសង្ឃនាយកគណៈមហានិកាយ មានឋានន្តរជា ព្រះមហាសុមេធាធិបតី; ព្រះសង្ឃនាយកគណៈធម្មយុត្តិកនិកាយ មានឋានន្តរជា ព្រះសុធម្មាធិបតី។ ឋានន្តរទាំងពីរនេះ ជាសមណសក្ដិពិសេសខ្ពស់បំផុត សម្រាប់តែព្រះសង្ឃនាយកទាំងពីរគណៈ ហើយជួនកាលឡើងដល់ទី សម្ដេច ផង ក៏មាន, ជួនកាលឡើងជា សម្ដេចព្រះសង្ឃរាជ ក៏មាន។

៣

ថ្នាក់ឯកមាន ២គឺ ១ព្រះមង្គលទេពាចារ្យ; ២ព្រះពុទ្ធាចារ្យ។ ថ្នាក់ទោមាន ៣គឺ ១ព្រះមហាព្រហ្មមុនី; ២ព្រះធម្មឧត្តម; ៣ព្រះអរិយកស្សប។ ថ្នាក់ត្រីមាន ៤គឺ ១ព្រះអរិយវង្ស; ២ព្រះធម្មកវីវង្ស; ៣ព្រះញាណរង្សី; ៤ព្រះមហាវីរវង្សាចារ្យ។ ថ្នាក់ចត្វាមាន ១២គឺ ១ព្រះបទុមវង្សា; ២ព្រះធម្មមុនី; ៣ព្រះវជិរមេធា; ៤ព្រះអរិយមុនី; ៥ព្រះទេពមោលី; ៦ព្រះធម្មត្ថេរ; ៧ព្រះអមរាភិរក្ខិត; ៨ព្រះមហារាជធម្ម; ៩ព្រះរតនមុនី; ១០ព្រះធម្មត្រ័យលោកាចារ្យ; ១១ព្រះធម្មវរោត្តម; ១២ព្រះញាណវីរិយៈ។

៤

ថ្នាក់ឯកមាន ៣គឺ ១ព្រះធម្មលិខិត; ២ព្រះពោធិវ័ង្ស; ៣ព្រះវនរ័ត (ទាំង ៣នេះ ជួនកាលឡើងជាទី សម្ដេច)។ ថ្នាក់ទោមាន ៦គឺ ១ព្រះមហាវិមលធម្ម; ២ព្រះពុទ្ធឃោសាចារ្យ; ៣ព្រះធម្មឃោសាចារ្យ; ៤ព្រះឃោសធម្ម; ៥ព្រះសាសនមុនី; ៦ព្រះមុនីកោសល។ ថ្នាក់ត្រីមាន ៦គឺ ១ព្រះសិរីសម្មតិវង្ស; ២ព្រះពុទ្ធវង្ស; ៣ព្រះសាក្យវង្ស; ៤ព្រះឧបាលិវង្ស; ៥ព្រះញាណវង្ស; ៦ព្រះសុមេធវង្ស។ ថ្នាក់ចត្វាមាន ២០គឺ ១ព្រះធម្មវិបស្សនា; ២ព្រះសមាធិធម្ម; ៣ព្រះញាណកោសល; ៤ព្រះសិរីសង្គាមមុនី; ៥ព្រះសិរីវិសុទ្ធិ; ៦ព្រះធម្មវង្សា; ៧ព្រះញាណសំវរ; ៨ព្រះវិន័យសំវរ; ៩ព្រះឥន្ទមុនី; ១០ព្រះទេពមុនី; ១១ព្រះវិន័យមុនី; ១២ព្រះទេពសត្ថា; ១៣ព្រះសីលសំវរ; ១៤ព្រះគម្ភីរត្ថេរ; ១៥ព្រះអរិយមគ្គញ្ញាណ; ១៦ព្រះវិភទ្ទញ្ញាណ; ១៧ព្រះបវរសត្ថា; ១៨ព្រះញាណវិសុទ្ធិវង្ស; ១៩ព្រះធម្មវិសុទ្ធិវង្ស; ២០ព្រះបិដកធម្ម។

៥

មាន ៧គឺ ១ព្រះញាណរង្សី (ទីជេដ្ឋាមន្ត្រី) ; ២ព្រះញាណវីរិយៈ (ទី ...ឯករាជ) ; ៣ព្រះធម្មប្បញ្ញាញាណ (ទី ...បទេសរាជ) ; ៤ព្រះសិរីវិសុទ្ធិញ្ញាណ (ទីស្រីទិព្វវ័ង) ; ៥ព្រះញាណកោសល (ទីនរិន្ទនាយក) ; ទីឱភាសមន្ត្រីមាន ២គឺ ១ព្រះទេពមុនី (ទីវិសេសមន្ត្រី) ; ២ព្រះទេពសត្ថា (ទីមន្ត្រីនាយក) ; ទាំង ៧រូបនេះ ត្រូវប្រើផ្លិតសមណស័ក្ដិព័ណ៌ស្វាយ។

៦

មាន ៧គឺ ១ព្រះសិរីសម្មតិវង្ស (ទីសម្ដេចចៅពញា) ; ២ព្រះពុទ្ធវង្ស (ទីវង្សាអគ្គរាជ) ; ៣ព្រះសាក្យវង្ស (ទីស្រីធម្មាធិរាជ) ; ៤ព្រះធម្មកវីវង្ស (ទីវិបុលរាជ) ; ៥ព្រះអរិយវង្ស (ទីរាជតេជៈ) ទីឱភាសមន្ត្រីមាន ២គឺ ១ព្រះអរិយកស្សប (ទីអធិរាជវង្សា) ; ២ព្រះឧបាលិវង្ស (ទីអធិកវង្សា) ; ទាំង ៧រូបនេះ ត្រូវប្រើផ្លិតសមណស័ក្ដិពណ៌បៃតង។

៧

មាន ១១គឺ ១ព្រះសុគន្ធ (ទីអគ្គមហាសេនា), មាន ១១គឺ ១ព្រះសុគន្ធ (ទីអគ្គមហាសេនា), ប៉ុន្តែជួនកាលព្រះករុណាជាម្ចាស់ជីវិត ទ្រង់តាំងជាស្ដេចសង្ឃទីសម្ដេចព្រះសង្ឃរាជឬទីដូចជាឧបរាជរងបន្ទាប់ពីសម្ដេចព្រះមហាសង្ឃរាជមក, ហៅថា សម្ដេចព្រះសុគន្ធាធិបតី ...; ២ព្រះមង្គលទេពាចារ្យ (ទីយោមរាជ) ; ៣ព្រះពោធិវ័ង្ស (ទីវាំងវរវៀងជ័យ) ៤ព្រះធម្មលិខិត (ទីក្រឡាហោម) ; ៥ព្រះវនរ័ត (ទីចក្រី) ទីឱភាសមន្ត្រី (រឿនហ្លួង) មាន ២គឺ ១ព្រះមហាព្រហ្មមុនី (ទីមហាមន្ត្រី) ; ២ព្រះមហាវិមលធម្ម (ទីមហាទេព) ទីឃ្លាំងធម៌មាន ៤គឺ ១ព្រះពុទ្ធឃោសាចារ្យ; ២ព្រះធម្មឃោសាចារ្យ; ៣ព្រះឃោសធម្ម; ៤ព្រះធម្មឧត្តម។ រាជគណៈសម្រាប់ឯកទាំងនេះត្រូវប្រើផ្លិតសមណស័ក្ដិព័ណ៌ក្រហម។

៨

មាន ៧គឺ ១ព្រះធម្មវិបស្សនា (ទីអធិបតីសេនា) ; ២ព្រះធម្មវីរិយៈ (ទីវង្សានុរក្ស) ; ៣ព្រះធម្មវិសុទ្ធិ (ទីវង្សាភិមន្ត) ; ៤ព្រះសមាធិធម្ម (ទីបវររាជ) ; ៥ព្រះធម្មនិរោធរង្សី (ទីវង្សាធិបេស) ទីឱភាសមន្ត្រីមាន ២គឺ ១ព្រះញាណសំវរ (ទីមហាធិរាជ) ; ២ព្រះវិន័យសំវរ (ទីទេពនាយក) ; ទាំង ៧រូបនេះត្រូវប្រើផ្លិតសមណស័ក្ដិពណ៌ខៀវ។

ចំណាំការប្រើប្រាស់

(ទាំងបព្វជិតជាឋានានុក្រមទី បាឡាត់, វិន័យធរ, ធម្មធរ, ព្រះគ្រូ, ធម្មកថិក, សមុហ៍ របស់រាជាគណៈទាំង៤ សម្រាប់នេះ ក៏ត្រូវប្រើផ្លិតសមណស័ក្ដិមានព័ណ៌តាមលំដាប់សម្រាប់នោះដែរ; ឯរាជាគណៈនិងឋានានុក្រមក្រៅពីនេះ ហៅថា ឋានន្តរពិសេសឬសមណស័ក្ដិពិសេស បើតាំងក្នុងសម្រាប់ណា ឯកឬទោ, ត្រី, ចត្វា ត្រូវប្រើផ្លិតសមណស័ក្ដិមានព័ណ៌តាមសម្រាប់នោះ)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.សំ. ក្ល., បា. សមណ + សត្តិ; សំ. ឝ្រមណ + ឝក្ដិ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់