វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សាធារណៈ

គុណនាម· adjective [សា-ធា-រៈ-ណៈ]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: adjective · [សា-ធា-រៈ-ណៈ] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ដែលទូទៅ; ដែលទុកជាកណ្ដាល, ដែលប្រើបានទាំងអស់គ្នា, ដែលមិនចំពោះមួយៗ; សាមញ្ញ, ដែលរាប់រយរាប់ពាន់។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៧ ន័យ
១

ដែលទូទៅ; ដែលទុកជាកណ្ដាល, ដែលប្រើបានទាំងអស់គ្នា, ដែលមិនចំពោះមួយៗ; សាមញ្ញ, ដែលរាប់រយរាប់ពាន់។

២

ការដែលត្រូវធ្វើទាំងអស់គ្នា។

៣

ក្រសួងមេការសម្រាប់រាជការ, ក្រសួងដែលទទួលបន្ទុកខាងស្ថាបនានិងជួសជុល ផ្លូវថ្នល់ ស្ពាន ជាដើម។

៤

កន្លែងទាំងឡាយដែលជាកម្មសិទ្ធិរបស់រដ្ឋមានដូចជា សួនច្បារ ទីវាល សាលាសម្នាក់ជាដើម សម្រាប់ជាប្រយោជន៍ដល់មនុស្សទូទៅ :

ឧទាហរណ៍

“ភ្ញៀវទេសចរបរទេសយល់ស្របចំពោះការពាក់ម៉ាស់ការពារនៅតាមទីសាធារណៈ។”

៥

បង្គន់សម្រាប់សាធារណជន។

៦

ផ្លូវសម្រាប់ប្រជាជនទូទៅ។

៧

របស់ដែលត្រូវប្រើបានទាំងអស់គ្នា ឬរបស់សាមញ្ញ, របស់រយ។

៨

ការជាសាធារណៈ, ការដែលត្រូវតែធ្វើទូទៅ មិនចេះអស់មិនចេះហើយ។ ហៅដោយសន្មតិ សំដៅការលើកថ្នល់, សង់ស្ពាន, សង់ផ្ទះជាដើម របស់រាជការ។

៩

ប្រជាជនទូទៅ, ជនទាំងពួង។

១០

ទីដែលទៅមកឬប្រើប្រាស់បានទាំងអស់គ្នា។

១១

ទានដែលឱ្យដល់ជនទូទៅមិនរើសមុខ (ព.ផ្ទ.) អសាធារណទាន ឬ បុគ្គលិកទាន)។

១២

ទ្រព្យសាមញ្ញ, របស់រាយ។

១៣

(ព.វ.) នាមនាមដែលនៅទូទៅទៀតបាន (សាមញ្ញនាម)។

១៤

ប្រយោជន៍សម្រាប់សាធារណជន។

១៥

សេចក្ដីសុខរបស់ប្រជាជនទូទៅ។

១៦

(ម.ព. សាធារណដ្ឋាន)។

១៧

ស្រីពេស្យា (តាមទម្លាប់, ពុំដែលប្រើថា ស្រីសាធារណៈ ទេ, ធ្លាប់ប្រើតែ សាធារណ៍ ដូច្នេះឯង)។

ចំណាំការប្រើប្រាស់

(ព.ផ្ទ. អសាធារណៈឬអសាធារណ៍)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា. សាធារណ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់