វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សីហៈ

នាម· noun [សី-ហៈ]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [សី-ហៈ] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

សត្វចតុប្បាទពួកមួយជាម្រឹគមានអំណាចអង់អាច។ ក្នុងគម្ពីរពុទ្ធសាសនាថា សីហៈ មាន ៤ប្រភេទគឺ ១តិណសីហៈ សីហៈមានសម្បុរប្រផេះ ស៊ីតិណជាតិជាអាហារ; ២កាឡសីហៈ សីហៈមានសម្បុរខ្មៅស៊ីតិណជាតិជាអាហារដែរ; ៣បណ្ឌុសីហៈ សីហៈមានសម្បុរលឿងចាស់ (សម្បុរត្នោត) ស៊ីសាច់សត្វជាអាហារ; ៤កេសរសីហៈ សីហៈមានកេសរ គឺត្រង់កមានសំណុំរោមសម្បុរក្រហម, មានឆ្នូតក្រហម៣ស្រស់ក្រឡាញពីត្រឹមក្បាលកាត់ចំមកលើខ្នង គឺឆ្នូតមួយកណ្ដាលបង្ហូតត្រង់ចុះតាមខ្នងដងកន្ទុយ ឆ្នូតពីរសងខាងងាកចុះតាមកៀនត្រគាកទាំងពីរ (ម្ខាងមួយ) វិលវៀនព័ទ្ធជាទក្ខិណាព័ត៌, ត្រង់មុខនិងចុងជើងទាំងបួននិងចុងកន្ទុយមានសម្បុរក្រហមស្រស់, សរីរប្រទេស ក្រៅពីនោះមានសម្បុរសដូចសម្បុរខ្យងស័ង្ខដែលខាត់, ស៊ីសាច់សត្វជាអាហារ (ច្រើនមាននៅក្នុងហិមវន្តប្បទេស), កេសរសីហៈនេះមានអានុភាពជាងសីហៈទាំង ៣ប្រភេទខាងលើ; ហៅ សីហរាជ ឬ រាជសីហ៍ "ស្ដេចសីហៈ" ក៏បាន។

អក្ខរាវិរុទ្ធឆ្លាស់៖សីហរាសីសីហ៍សីហ—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៨ ន័យ
១

សត្វចតុប្បាទពួកមួយជាម្រឹគមានអំណាចអង់អាច។ ក្នុងគម្ពីរពុទ្ធសាសនាថា សីហៈ មាន ៤ប្រភេទគឺ ១តិណសីហៈ សីហៈមានសម្បុរប្រផេះ ស៊ីតិណជាតិជាអាហារ; ២កាឡសីហៈ សីហៈមានសម្បុរខ្មៅស៊ីតិណជាតិជាអាហារដែរ; ៣បណ្ឌុសីហៈ សីហៈមានសម្បុរលឿងចាស់ (សម្បុរត្នោត) ស៊ីសាច់សត្វជាអាហារ; ៤កេសរសីហៈ សីហៈមានកេសរ គឺត្រង់កមានសំណុំរោមសម្បុរក្រហម, មានឆ្នូតក្រហម៣ស្រស់ក្រឡាញពីត្រឹមក្បាលកាត់ចំមកលើខ្នង គឺឆ្នូតមួយកណ្ដាលបង្ហូតត្រង់ចុះតាមខ្នងដងកន្ទុយ ឆ្នូតពីរសងខាងងាកចុះតាមកៀនត្រគាកទាំងពីរ (ម្ខាងមួយ) វិលវៀនព័ទ្ធជាទក្ខិណាព័ត៌, ត្រង់មុខនិងចុងជើងទាំងបួននិងចុងកន្ទុយមានសម្បុរក្រហមស្រស់, សរីរប្រទេស ក្រៅពីនោះមានសម្បុរសដូចសម្បុរខ្យងស័ង្ខដែលខាត់, ស៊ីសាច់សត្វជាអាហារ (ច្រើនមាននៅក្នុងហិមវន្តប្បទេស), កេសរសីហៈនេះមានអានុភាពជាងសីហៈទាំង ៣ប្រភេទខាងលើ; ហៅ សីហរាជ ឬ រាជសីហ៍ "ស្ដេចសីហៈ" ក៏បាន។

២

រាសីកំណត់ដោយផ្កាយសីហៈ, ជាឈ្មោះរាសីទី ៥នៃសុរិយគតិ, មាន ៣១ថ្ងៃ ត្រូវគ្នានឹងខែ អាអ៊ូត បារាំងសែស (ទី ៨)។ សព្វថ្ងៃប្រើជា សីហា ជាខែទី ៨ដែរ។

៣

(ព.ប្រ.) អាសនៈរបស់លោកអ្នកមានអំណាចដូចជាសីហៈ គឺរាជាសនៈឬរាជបល្ល័ង្ក :

ឧទាហរណ៍

“ព្រះបរមក្សត្រិយ៍ទ្រង់គង់លើសីហាសនៈ។”

៤

អាសនៈមានទ្រង់ទ្រាយដូចរូបសីហៈ, គ្រែរូបសីហៈ។

៥

(ព.ប្រ.) កម្ទរសូរសព្ទឮខ្លាំងៗឥតញញើត, និយាយក្អេងពេញត្រពងមាត់។

៦

សូរសព្ទបន្លឺនៃសីហៈ, សម្រែកសីហៈ។

៧

(ម.ព. សីហពិលាស)។

៨

(ម.ព. សីហសយ្យា)។

ចំណាំការប្រើប្រាស់

(ម.ព. សិង្ហ, គជសីហ៍, នរសីហៈ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. សីហ ឬ សីហរាសិ; សំ. សឹហ ឬ សីហរាឝិ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់