វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ស្ដារ

[ស្ដា]

Learner aid: [ស្ដា]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

បាចឬដងយកទឹកចេញ ឱ្យស្រាល, ឱ្យស្អាត :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

បាចឬដងយកទឹកចេញ ឱ្យស្រាល, ឱ្យស្អាត :

ឧទាហរណ៍

“ស្ដារទូក, ស្ដារអណ្ដូង។”

២

កកាយឬកើបយកចេញឱ្យអស់ :

ឧទាហរណ៍

“ស្ដារបង្គន់, ស្ដារជង្រុក (ស្រូវ)។”

៣

បាញ់លមើល ឱ្យអស់ច្រែះ, ឱ្យថ្នឹក ឱ្យស៊ាំសាច់ :

ឧទាហរណ៍

“ស្ដារកាំភ្លើង។”

៤

ធ្វើឱ្យមានភាពប្រសើរឡើងវិញ, ធ្វើឱ្យមានប្រក្រតីភាពឡើងវិញ :

ឧទាហរណ៍

“ស្ដារសេដ្ឋកិច្ច, ស្ដារមុខមាត់។”

៥

ជម្រះចិត្ត, ធ្វើចិត្តឱ្យបរិសុទ្ធ។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់