ស្វាយចន្ទី
Learner aid: noun · [ស្វាយ-ចាន់-ទី]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ឈ្មោះឈើមួយប្រភេទស្លឹកខ្ចីប្រើជារបោយឬជាអន្លក់បាន, ផ្លែលៀនចុងគ្រាប់លេចចេញមកខាងក្រៅ វេលាទុំមានក្លិនក្រអូបឆួលឆ្ងិតបន្តិច មានជ័របន្តិចៗ អាចបរិភោគបាន, បើគេចេះផ្សំគ្រឿងញាំ មានជីវជាតិឆ្ងាញ់ពីសាគ្រាន់បើដែរ, ជាដំណាំមិនសូវរើសដី, សម័យបច្ចុប្បន្ននេះ គ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃ គួរប្រជាពលរដ្ឋពេញចិត្តដាំឱ្យបានច្រើនឡើង ព្រោះជាសេដ្ឋកិច្ចបន្ទាប់បន្សំមួយប្រភេទក្នុងប្រទេសកម្ពុជាយើងដែរ :
