វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អាវ

[អាវ]

សំពត់ដែលគេវាស់កាត់តាមខ្នាតរួចដេរស្រេចហើយ មានតួ មានក មានដៃ មានឡេវ សម្រាប់ប្រើជាគ្រឿងពាក់ស្រោបខ្លួនពីត្រឹមកចុះមក មានបែបនិងឈ្មោះផ្សេងៗ ហៅដោយសង្ខេបមានត្រឹមតែពីរយ៉ាងគឺអាវប្រុស អាវស្រី។

ស្វែងយល់ពីពាក្យ

និយមន័យ

៨ ន័យ
១

សំពត់ដែលគេវាស់កាត់តាមខ្នាតរួចដេរស្រេចហើយ មានតួ មានក មានដៃ មានឡេវ សម្រាប់ប្រើជាគ្រឿងពាក់ស្រោបខ្លួនពីត្រឹមកចុះមក មានបែបនិងឈ្មោះផ្សេងៗ ហៅដោយសង្ខេបមានត្រឹមតែពីរយ៉ាងគឺអាវប្រុស អាវស្រី។

ឧទាហរណ៍

“”

២

ប្រវែងសាច់សំពត់ដែលល្មមកាត់ដេរជាអាវមួយបាន តាមខ្នាតអាវវែងឬខ្លី ក៏ហៅ អាវ ដែរ :

ឧទាហរណ៍

“សំពត់មួយអាវ (វែង), សំពត់មួយអាវ (ខ្លី)។”

៣

អាវមួយប្រភេទមានកត្រង់ ដៃវែង និងមានឡេវមូលធំៗនៅពីមុខ :

ឧទាហរណ៍

“គាត់ពាក់អាវកត្រង់ ស្លៀកផាមួងចងក្បិន ចូលរួមពិធីដង្ហែកឋិន។”

៤

អាវក្រៅសាច់ក្រាស់បែបបស្ចិមប្រទេសមួយប្រភេទ, អាវធំ, អាវក្រ័រសេ។

ឧទាហរណ៍

“”

៥

អាវរងាមួយប្រភេទធ្វើពីក្រណាត់ជិតក្រាស់ រាងស្រុង ច្រើនមានដៃវែង សម្រាប់ពាក់ពីក្រៅអាវដទៃទៀត។

ឧទាហរណ៍

“”

៦

ឈូងសមុទ្រ (ចំពោះតែប៉ែកសមុទ្រដែលលូកចូលមករកផែនដី ត្រង់ទីប្រទល់ចុងបំផុតទន្លេ គឺត្រង់ទីដែលទន្លេហូរចុះទៅចួបនឹងសមុទ្រ, ហៅថា អាវសមុទ្រ) :

ឧទាហរណ៍

“អាវយាយសែននៅកោះកុង។”

៧

ដែលមានសាច់រឹងខុសពីប្រក្រតីដើម (ព្រោះជីកឬគាស់យកមកទុកយូរហួសកំណត់) ទុកជាស្ងោរច្រើនអំពុះឬប៉ុន្មានទឹកក៏មិនរលួយ គ្រាន់តែឆ្អិនប៉ុន្តែច្រុបៗ (ចំពោះតែមើមបែបខ្លះ) :

ឧទាហរណ៍

“មើមដំឡូងអាវ។”

៨

(ព.ប្រ.) ដែលបានសិក្សាវិជ្ជាណាមួយយូរឆ្នាំ ប៉ុន្តែរៀនព្រួលៗ ចេះពុំប្រាកដ យកជាការប្រាកដប្រជាពុំកើត :

ឧទាហរណ៍

“មនុស្សអាវ ឬ មនុស្សដំឡូងអាវ; ចំណេះអាវឬវិជ្ជាអាវ (ព.សា.)។”

ចំណាំការប្រើប្រាស់

(គួរកុំនិយាយថា លុយតិចពេក ទិញកំណាត់មួយអាវមិនបាន; គួរនិយាយថា ប្រាក់តិចពេក ទិញសំពត់មួយអាវមិនបាន គឺកុំប្រើពាក្យ លុយ និងពាក្យ កំណាត់ ព្រោះជាពាក្យទាប នាំឱ្យទ័លក្រឬខ្វះខាតតាមមាត់ថា ...។ ម.ព. សំពត់ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់