វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ឧទ្ទាម

គុណនាម· adjective [អ៊ុត-ទាម]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: adjective · [អ៊ុត-ទាម] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ដែលអស់ទូន្មានបាន, ដែលបង្វឹកមិនកើត; ដែលឡើងកម្លាំងឡើងចិត្ត, ទ្រើសកម្លាំងទ្រើសចិត្ត, ទ្រើសឃ្នង, ឡើងចាងមិនស្ដាប់ឱវាទមិនស្ដាប់ច្បាប់; ខ្មាំងចំពោះរាជការផែនដី :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

ដែលអស់ទូន្មានបាន, ដែលបង្វឹកមិនកើត; ដែលឡើងកម្លាំងឡើងចិត្ត, ទ្រើសកម្លាំងទ្រើសចិត្ត, ទ្រើសឃ្នង, ឡើងចាងមិនស្ដាប់ឱវាទមិនស្ដាប់ច្បាប់; ខ្មាំងចំពោះរាជការផែនដី :

ឧទាហរណ៍

“(ព.កា.) កូនប្រុសទម្រើស ទាល់តែឡើងទ្រើស ទៅជាឧទ្ទាម នាំឱ្យរដ្ឋា- ភិបាលគំរាម វាមិនស្ដាប់តាម ម៉ែឪព្រួយខ្លាំង។ ជួននាំបះបោរ ជួនទៅជាចោរ ឃោរឃៅប្រឆាំង គួរម៉ែឪស្ដាយ កូនប្រុសត្រឡាំង មិនគួរភ័ន្តភាំង ដល់ម្ល៉ឹងទៅសោះ។ ឧទ្ទាមឡើងចាង ព្រោះវាមានអាង ព្រៃជួយរំដោះ ពេលថ្ងៃលាក់ខ្លួន ពេលយប់ផុតគ្រោះ វាចូលភូមិព្រោះ អ្នកភូមិខ្លាចវា។”

២

ក្របីឡើងកទ្រើសកម្លាំងពិបាកប្រើ ឬក្របីដែលលែងចោលយូរនៅតែក្នុងព្រៃផ្លាងចាប់យកមកប្រើមិនកើត។

៣

មនុស្សទ្រើសឃ្នងពួននៅតែក្នុងព្រៃ ឬមនុស្សដែលតាំងខ្លួនជាខ្មាំងក្បត់ផែនដី :

ឧទាហរណ៍

“បង្ក្រាបពួកឧទ្ទាមដែលចូលមករាតត្បាតនៅជាយដែន។”

៤

សេះដែលទម្រើសទាល់តែឡើងកម្លាំង, សេះរោង។

៥

ស្រែដែលគេបោះបង់ចោលទៅជាព្រៃខ្លះ។

៦

មនុស្សខ្មាំងឡើងចាង ឬខ្មាំងឡើងបានជាស្ដេចសោយរាជ្យ។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. ឧត៑ > ឧទ៑ + ទម; បា. ឧ + ទម "ដែលមានដំបូន្មានរើឡើង")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់