ឧបាសក
Learner aid: noun · [អ៊ុ-បា-សក់] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
អ្នកអង្គុយជិតឱ្យប្រើប្រាស់, អ្នកបម្រើ, អ្នកប្រដិតប្រជីបម្រើបម្រាស់, សិស្សសាសនា។

(ព.ពុ.) អ្នកដល់ព្រះរត្នត្រ័យជាទីពឹងឬជាទីរឭក គឺគ្រហស្ថដែលចូលកាន់ពុទ្ធសាសនាស៊ប់ ហើយកាន់សីលធម៌ខ្ជាប់ខ្ជួនតាមច្បាប់សម្រាប់ពុទ្ធសាសនិកជនជាគ្រហស្ថ (ខ្មែរហៅកាត់ខ្លីថា បាសក សំដៅសេចក្ដីថា "គ្រហស្ថ"។
ឧបាសកធំដែលចូលទៅជិតព្រះរតនត្រៃ ហើយបានបម្រើព្រះរតនត្រៃយ៉ាងខ្ជាប់ខ្ជួន :
“អនាថបណ្ឌិត ជាមហាឧបាសកដែលចូលគាល់ព្រះពុទ្ធមួយថ្ងៃ ៣ ដង។”
(ម.ព. មហាឧបាសក)។
គុណធម៌សម្រាប់ឧបាសកឬរបស់ឧបាសក។ សព្វថ្ងៃច្រើនអានក្លាយជា អ៊ុ-បា-សក់-គុន។
ប្រតិបត្តិរបស់ឧបាសក។
(ម.ព. ឧបាសកប្បដិបត្តិ)។
ភាពជាឧបាសក។ សព្វថ្ងៃច្រើនអានក្លាយជា អ៊ុ-បា-សក់-ភាប។
ការបរិបូណ៌ដោយឧបាសកគុណ។ សព្វថ្ងៃច្រើនអានក្លាយជា អ៊ុ-បា-សក់-ស័ម-ប័ត។
(ម.ព. ឧបាសកសម្បត្តិ) សព្វថ្ងៃច្រើនអានក្លាយជា អ៊ុ-បា-សក់-ស័ម-ប៉ៈ-ទា។
សីលសម្រាប់ឧបាសក គឺនិច្ចសីល, ឧបោសថសីលឬអតិរេកសីល (សីល ៥, សីល ៨ឬ សីល ១០) :
“(ព.កា.) ឧបាសកផ្ទុយគ្នាពីទាយក ដែលគ្រាន់តែជក់ចិត្តឱ្យទាន ប៉ុន្តែគេអាចហៅរួមបាន បាសកទាយកទាយិកា។ ព្រោះសុទ្ធតែពួកសប្បុរស មានចិត្តស្រស់បស់ឆ្ពោះសាស្នា កាន់សីលឱ្យទានរួបរួមគ្នា សាមគ្គីសមគ្គាបង្កើតសុខ។”
(បើស្ត្រីជា ឧបាសិកា, ហៅកាត់ខ្លីថា សិកា "គ្រហស្ថស្រី")។
មកពីភាសាសំស្ក្រឹត និងបាលី
From Sanskrit and Pali.
ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)