វចនានុក្រម.
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ពាក្យក្នុងប្រធានបទ
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
កន្តុប
តូចហើយខ្លី :
កន្តុល
ថ្លោសតែទាប :
កន្តុលឱ
ឈ្មោះវល្លិព្រៃមួយប្រភេទ ផ្លែប្រើធ្វើជាបន្លែបាន។
កន្តូ
ប្រដាប់មួយយ៉ាងមានសណ្ឋានប្រហែលនឹងក្លង ឬប្រអប់ជើងដំរី តែធំហើយមានគ្រប ច្រើនធ្វើដោយប្រាក់, ស្ពាន់, ឈើ សម្រាប់ដាក់ភោជនាហារ។
កន្តូឡេត
ឈ្មោះស្មៅទឹកមួយប្រភេទ សណ្ឋានទងនិងស្លឹកប្រហែលនឹងស្គន់ដំរី ប្រើធ្វើជាអន្លក់បាន។
កន្តើយ
ជើយ, ព្រងើយ, មិនយកចិត្តទុកដាក់នឹងធុរៈអ្វី។
កន្តេះឡង់
ឈ្មោះសត្វល្អិតមួយប្រភេទ មានស្លាបរឹង សម្បុរខ្មៅ នៅក្នុងទឹក។
កន្តែរ៉ែ
ឈ្មោះរបាំ, ភ្លេងមួយយ៉ាង :
កន្ត្រ
រ៉កឥតកង់សម្រាប់ត្រធ្មៃ, ត្រតាថឿង, សម្រាប់ថ្ករតង្ករ។
កន្ត្រក
របស់ដែលត្បាញពីឫស្សី ផ្ដៅ ក្រចៅ ជ័រ ជាដើម មានដៃយួរឬគ្មានដៃយួរ មានរាងផ្សេងៗសម្រាប់ដាក់សម្ភារៈឬអីវ៉ាន់ :
កន្ត្រង
ឈ្មោះសត្វមួយប្រភេទក្នុងពួកទន្សង, ត្រកួត។
កន្ត្រងប្រេង
ឈ្មោះត្រីស្រកាមួយប្រភេទ រូបដូចត្រីកញ្ចាញ់ច្រាស តែធំជាង។
កន្ត្រប់
ឈ្មោះត្រីស្រកាមួយប្រភេទ ពួកត្រីក្រាញ់តែរូបកន្តុលស្ដើងបន្តិចហើយធំជាងត្រីក្រាញ់។
កន្ត្រាក
រយីករយាក, សាកត្រាក :
កន្ត្រាក់
ទាញកញ្ឆក់ដោយប្រញាប់ :
កន្ត្រាក់សាច់ដុំ
(វេជ្ជ.) អាការៈទាញកញ្ឆក់នៃសាច់ដុំដែលរំញោចដោយប្រព័ន្ធប្រសាទឬដោយមូលហេតុផ្សេងៗ។
កន្ត្រើយ
ឈ្មោះស្មៅមួយប្រភេទ មានផ្កាចាក់ជាប់សំពត់អាវ :
កន្ត្រេកកន្ត្រាក
កន្ត្រាកខ្លាំង។
