វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

កន្ត្រែង

បរិវារសព្ទ[កន់-ត្រែង]

ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ កន្ត្រាក់ :

មើលអត្ថន័យ
វចនានុក្រម

កន្ត្រៃ

នាម[កន់-ត្រៃ]

ប្រដាប់ធ្វើដោយដែកមានផ្លែពីរ មានមុខមុត មានត្រចៀក សម្រាប់កាត់សំពត់ កាត់សក់ជាដើម។

មើលអត្ថន័យ
វចនានុក្រម

កន្ត្រោង

កិរិយាសព្ទ[កន់-ត្រោង]

លោតចាប់, លោតបេះ :

មើលអត្ថន័យ
វចនានុក្រម

កន្ត្រោន

គុណកិរិយា, គុណនាម[កន់-ត្រោន]

ក្រញោន, កំប្រោន :

មើលអត្ថន័យ
វចនានុក្រម

កន្ថឹក

នាម[កន់-ថឹក]

ឈ្មោះសត្វមួយប្រភេទ ក្នុងពួកសត្វមានដោះ សណ្ឋានសម្បុរប្រហែលនឹងកង្ហែន តែមានរូបតូចជាង, សម្បុរខៀវប្រផេះ។

មើលអត្ថន័យ
វចនានុក្រម

កន្ថោរ

នាម[កន់-ថោ]

ប្រដាប់សម្រាប់ស្ដោះទឹកមាត់ ឬសម្រាប់បន្ទោបង់។

មើលអត្ថន័យ
វចនានុក្រម

កន្ទក់

នាម[កន់-ទក់]

ផង់អង្ករ គឺផង់ដែលស្រិតអង្ករហើយរបកចេញជាធូលី គេច្រើនប្រើធ្វើជាបបរឱ្យជ្រូកស៊ី។

មើលអត្ថន័យ
វចនានុក្រម

កន្ទក់កន្ទេញ

កិរិយាសព្ទ[កន់-ទក់-កន់-ទេញ]

រំអុក :

មើលអត្ថន័យ
វចនានុក្រម

កន្ទក់អង្កាន់

គុណនាម, នាម[កន់-ទក់-អង់-កាន់]

សេចក្ដីឃ្នើសចិត្ត, ទាស់ចិត្ត, កន្ទួលចិត្ត។

មើលអត្ថន័យ
វចនានុក្រម

កន្ទនជៃ

នាម[កន់-ទន-ជៃ]

(ម.ព. កញ្ជនជៃ)។

មើលអត្ថន័យ
វចនានុក្រម

កន្ទន់បាក់ក

នាម[កន់-ទន់-បាក់-ក]

សម្ដីមេមត់ហៅចេកទុំ; មេមត់ខ្លះហៅ មហាត្រសោល។ (ទំនងជាក្លាយមកពីបាលីថា កទលិបក្ក គឺ កទលិ "ចេក" + បក្ក "ផ្លែទុំ" ផ្លែចេកទុំ។ កទលិ ក្លាយជា កទល់ៗ ក្លាយតទៅទៀតជា កន្ទន់, បក្ក ក្លាយជា បាក់ក ទេដឹង?)។

មើលអត្ថន័យ
វចនានុក្រម

កន្ទប

នាម[កន់-ទប]

សំពត់ចាស់មានបំណះច្រើនអន្លើ ឬសំពត់សម្រាប់វ័ណ្ឌ, ប៉ឹង, ក្ដោប :

មើលអត្ថន័យ
វចនានុក្រម

កន្ទាទូក

នាម[កន់-ទា-ទូក]

ឈ្មោះសត្វទឹកមួយប្រភេទ មានស្លាប ដូចកន្លាតតែរូបធំជាងច្រើន ដល់វេលាពង ឡើងពងភ្ជាប់នឹងស្មៅរឹងឬនឹងឈើ។ អ្នកស្រុកខ្លះហៅថា ក្ដាមទូក។

មើលអត្ថន័យ
វចនានុក្រម

កន្ទាលត្រអាក

នាម[កន់-ទាល-ត្រ-អាក]

កន្ទួលឃ្មឹលជាបន្ទះតិចឬច្រើននៅលើស្បែក មានឬគ្មានពណ៌ក្រហមបណ្ដាលឱ្យរមាស់កើតឡើងដោយប្រតិកម្មអាឡែស៊ី :

មើលអត្ថន័យ
វចនានុក្រម

កន្ទាំងបាយស

នាម[កន់-ទាំង-បាយ-ស]

ដើមឈើតូចមួយប្រភេទ ពួកធ្មៃ មានសំបកវេញខ្សែបាន ដើមនិងមែកប្រើធ្វើជាអំបោស។

មើលអត្ថន័យ
វចនានុក្រម

កន្ទាំងហែ

នាម[កន់-ទាំង-ហែ]

ឈ្មោះស្មៅទឹកមួយប្រភេទ ពួកត្រកួន តែដើមឈររឹងជាងត្រកួន, មានសំបកងាយបកណាស់ ប្រើជាអន្លក់ឬជាបន្លែស្លម្ជូរមានរសឆ្ងាញ់ពីសា។

មើលអត្ថន័យ
វចនានុក្រម

កន្ទាំមីង

នាម[កន់-ទាំ-មីង]

(ម.ព. ទាំមីង)។

មើលអត្ថន័យ
វចនានុក្រម

កន្ទី

នាម[កន់-ទី]

ឈ្មោះឈើតូចមួយប្រភេទ សម្រាប់ប្រើធ្វើជាថ្នាំក្ដៅ។

មើលអត្ថន័យ