វចនានុក្រម.
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ពាក្យក្នុងប្រធានបទ
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
កន្ទីងរីង
ឈ្មោះវារិជតិណជាតិមួយប្រភេទ ពួកកណ្ដៀង, កន្ទាំងហែ ដើមមានប្រហោងតូច ទន់ល្មៃ មានថ្នាំងរង្វើលៗ ស្លឹកស្រួចៗ ស្រដៀងនឹងកណ្ដៀងដែរ គេប្រើទាំងដើមទាំងស្លឹកលាយគ្នាធ្វើជាបន្លែស្លកកូរ, ស្លប្រហើរ ឬស្លម្ជូរក៏បាន :
កន្ទឹស
កន្ទួលដាសឡើងឃ្មឹល :
កន្ទុត
ពាក្យសម្រាប់ហៅសកម្មភាពរួមភេទរបស់សត្វល្អិត សត្វស្លាប ជាដើម។
កន្ទុយ
អវយវៈរបស់សត្វដែលមានតពីទីបំផុតឆ្អឹងខ្នង មានសណ្ឋានទីទៃៗពីគ្នា តាមគួរដល់ធម្មតារបស់សត្វ :
កន្ទុយក្រពើ
ឈ្មោះប្រទាលមួយប្រភេទមានសណ្ឋានប្រហែលនឹងកន្ទុយក្រពើ មានជ័ររអិលត្រជាក់ :
កន្ទុយចចក
ឈ្មោះស្មៅរណ្ដាសមួយប្រភេទ ផ្កាមានទ្រង់ប្រហែលនឹងកន្ទុយចចក :
កន្ទុយឆ្កែ
ឈ្មោះស្មៅមួយប្រភេទ ផ្កាមានសណ្ឋានប្រហែលនឹងកន្ទុយឆ្កែ :
កន្ទុយដំរី
ឈ្មោះស្មៅមួយប្រភេទ ប្រហែលនឹងកន្ទុយដំរី :
កន្ទុយថ្លែន
ពពឹកដែលមានសរសៃស្អិត ច្រើនកើតនៅកន្ទុយភ្នែក; សាច់ដែលដុះរាលមកគ្របលើប្រស្រីស ដោយរោគបណ្ដាល; ខ្ទុះដែលមានសរសៃស្អិត បណ្ដាលមកពីរោគប្រមេះ មិនទាន់ជាដាច់។
កន្ទុយប្រា
កន្ទុយសំពត់ក្បិនរបស់តួនាយរោងដែលបត់ទម្លាក់ចេញក្រៅមានទម្រង់ដូចកន្ទុយត្រីប្រា។
កន្ទុយលឹន
អវយវៈមួយយ៉ាង មានសណ្ឋានជាទងតអំពីសុក មានចុងខ្វេរដូចតម្ពក់។
កន្ទុយលេខ
ឈ្មោះល្បែងឆ្នោតម្យ៉ាង ដែលគេចាក់ដោយជ្រើសរើសលេខដែលពេញចិត្ត ហើយផ្ទៀងផ្ទាត់នឹងលទ្ធផលដើម្បីត្រូវរង្វាន់ :
កន្ទុយអណ្ដើក
ជើងសក់កណ្ដាលកញ្ជឹងកដែលធ្លាក់ចុះមកក្រោមមានសណ្ឋានស្រដៀងនឹងកន្ទុយរបស់សត្វអណ្ដើក :
កន្ទុល
នេសាទុបករណ៍មួយយ៉ាងពួកច្បូក។
កន្ទុំរុយ
ឈ្មោះសត្វល្អិតមួយប្រភេទ ក្បាលធំ ខ្លួនវែង ជាប់មកជាកន្ទុយ មានស្លាបស្ដើងហើរបាន។
កន្ទូតអូង
អវយវៈត្រង់ចំណែកខាងក្រោយជិតទ្វារឧច្ចារៈ; គូទ (ច្រើននិយមប្រើសំដៅគូទរបស់សត្វបក្សីដូចជា មាន់ ទា ជាដើម)។
កន្ទួត
ឈ្មោះឈើមានផ្លែមានរសជូរឬជូរអែម ប្រើបរិភោគបាន។ កន្ទួតមានពីរប្រភេទគឺ កន្ទួតស្រុក, កន្ទួតព្រៃ។
កន្ទួតប្រោង
ឈ្មោះឈើតូចមួយប្រភេទ ខ្លះហៅថា ដើមត្បាល់កិន។
