វចនានុក្រម.
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ពាក្យក្នុងប្រធានបទ
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
កង្កួច
ស្រែករកគ្នា (ដំរី) :
កង្កួញ
ក្ដាប់ដៃ, ក្ដាប់ប្រមោយ ដោយបួងដៃ ឬប្រមោយឡើង។
កង្កែប
ឈ្មោះសត្វទឹកមួយប្រភេទ មានជើង ៤ចេះហែលទឹក, មុជទឹក, លោតលើគោកក៏បាន ច្រើននៅអាស្រ័យនឹងទីក្បែរមាត់ទឹក ឬនឹងរន្ធដីក៏នៅបាន។
កង្កែបកូប
កង្កែបដែលមានរូបធំ យំឮសូរកូបៗ។
កង្កែបបោប
សាច់កង្កែបដែលគេធ្វើជាម្ហូបម្យ៉ាងហៅថា បោប :
កង្កែបប្រុយ
ឈ្មោះកង្កែបមួយប្រភេទ មាឌតូច ដងខ្លួនវែង ជើងវែងៗ, អ្នកស្រុកខ្លះហៅ កូនស្ងើន។
កង្កែបអាចម៍គោ
ឈ្មោះកង្កែបមួយប្រភេទ មាឌតូចប៉ុនគ្នានឹងកង្កែបប្រុយដែរ ប៉ុន្តែដងខ្លួនខ្លី ជើងក៏ខ្លីៗដែរ សម្បុរស្ទើរលឿង នៅតែក្នុងកំពាយអាចម៍គោលើគោក។
កង្ខា
សេចក្ដីសង្ស័យ, សេចក្ដីសន្ទិះ។
កង្ខើញ
លើកទាញឬលាត់សម្លៀកឱ្យខើចឡើង :
កង្វល់
សេចក្ដីខ្វល់ចិត្ត ខ្វល់គំនិត :
កង្វាក់
(ព.ទ្រ.) ដែលខ្វាក់; មនុស្សឬសត្វដែលខ្វាក់ :
កង្វារ
ប្រដាប់សម្រាប់ខ្វារ :
កង្វិន
(ព.ទ្រ.) ដែលខ្វិន; មនុស្សឬសត្វដែលខ្វិន :
កង្វេរ
ប្រដាប់មានផ្លែក្ងក់ធ្វើដោយដែក មានដងធ្វើដោយឈើសម្រាប់កាវដំរី។
កង្វះ
ការខ្វះ ភាពខ្វះខាត ការមិនគ្រប់គ្រាន់ :
កង្វះខាត
ការខ្វះខាត, ភាពខ្វះខាត។
កង្ហារ
ប្រដាប់មានស្លាបដែលអាចនឹងវិលដោយកម្លាំងខ្យល់បាន។
កង្ហារអគ្គិសនី
ប្រដាប់មានស្លាបដែលអាចនឹងវិលដោយកម្លាំងអគ្គិសនី បង្កើតជាខ្យល់បក់ឱ្យល្ហើយ។
