វចនានុក្រម.
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ពាក្យក្នុងប្រធានបទ
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
កញ្ចុះ
ឈ្មោះត្រីឥតស្រកាមួយប្រភេទ មានធ្មុងដុះនៅក្រោយត្រចៀកទាំងពីរខាង ធ្មុងមួយដុះនៅលើខ្នង រូបស្រដៀងគ្នានឹងត្រីឆ្លាំង តែតូចជាងត្រីឆ្លាំង។ កញ្ចុះមានបីប្រភេទគឺ កញ្ចុះក្ដោង, កញ្ចុះថ្ម, កញ្ចុះឆ្នូត។
កញ្ចូញ
អវយវៈត្រង់ទីបំផុតនៃចង្វែកគូទ :
កញ្ចែ
នាមសត្វស្លាបតូចមួយប្រភេទ ពួកកំពោង ច្រើនចូលចិត្តស៊ីគមដូង, គមត្នោត តែស៊ីហើយ ដើមដូងត្នោតនោះតែងវិនាស។
កញ្ចោង
កូបដំរីដ៏វិសេសមានមុខបួន ដែលធ្វើវិចិត្រផ្សេងៗ សម្រាប់ជាទីនាំងម្ចាស់ផែនដី។
កញ្ចោត
(ព.ទ្រ.) ដែលខ្ចកដោយមានជើងចោតម្ខាងឬទាំងពីរខាង ហើយដើរខ្ចោតៗ ជាន់ដីដោយចុងជើង កែងជើងផុតពីដី :
កញ្ចោប
របស់ដែលគេខ្ចោប គេវេច :
កញ្ច្រង់
សម្ដីរូបមេមត់ ហៅគោ។
កញ្ច្រឹក
ដែលមានមាត្រតូចទាប :
កញ្ច្រឺប
ដែលបះឡើងខ្នឺបទៅលើ :
កញ្ច្រែង
ប្រដាប់ប្រើត្បាញនឹងបន្ទោះដូចល្អី, កញ្ជើ តែត្បាញរង្វើលៗ; កញ្ច្រែងរាងជ្រៅប្រហោងធំៗសម្រាប់ដាក់ត្រី, ឯកញ្ច្រែងរាងរាក់ហើយប្រហោងតូចៗសម្រាប់រែងអង្ករ :
កញ្ឆក់
ចាប់យកបានដោយប្រញាប់។
កញ្ឆក់កញ្ឆែង
ចាប់ទាញកន្ត្រាក់ឥតគួរឥតប្រណី។
កញ្ឆត
ដែលខាត, មានឈូង, ឆក, មិនជាធម្មតា :
កញ្ឆល
លោត, ដាលច្រឡោត :
កញ្ឆា
ឈ្មោះដំណាំមួយប្រភេទ មានស្លឹកសម្រាប់ហាន់ជក់លាយនឹងថ្នាំជក់ទៅស្រវឹងនាំឱ្យងេងងោង វង្វេង។
កញ្ឆាក់កញ្ឆែង
ពាក្យនិយាយក្លាយពី កញ្ឆក់កញ្ឆែង។
កញ្ឆាញ
ដែលរីកកំពាងច្រាញ :
កញ្ឆាត់
លោតដោយស្នៀតផ្សេងៗ :
