វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

កញ្ឆិត

គុណនាម[កញ់-ឆិត]

ដែលខាត, ខ្វះបន្តិចបន្តួច មិនពេញតាមកំណើតធម្មតា :

មើលអត្ថន័យ
វចនានុក្រម

កញ្ឆិល

គុណនាម[កញ់-ឆិល]

រេចរឹល, ត្រប៉ិល, ត្រប៉ើល ដោយរួញដោយរេច, ដោយខើច។

មើលអត្ថន័យ
វចនានុក្រម

កញ្ឆឹម

គុណនាម[កញ់-ឆឹម]

តូចជំទើរ, តូចទ្រនាប់ មើលទៅឃើញសមរម្យ (ពាក្យថ្នម) :

មើលអត្ថន័យ
វចនានុក្រម

កញ្ឆួង

គុណនាម[កញ់-ឆួង]

ធ្លុះកញ្ឆត, គ្រហួង។

មើលអត្ថន័យ
វចនានុក្រម

កញ្ឆើញ

គុណនាម[កញ់-ឆើញ]

ខើចប៉ែកខាងលើ :

មើលអត្ថន័យ
វចនានុក្រម

កញ្ឆើល

គុណនាម[កញ់-ឆើល]

(ម.ព. កញ្ឆិល)។

មើលអត្ថន័យ
វចនានុក្រម

កញ្ឆៀវ

នាម[កញ់-ឆៀវ]

ឈ្មោះខ្យងសមុទ្រមួយប្រភេទ មានស្នូកតូចកំប៉ាត មានកន្ទុយ សម្បុរដូចក្ដាម។

មើលអត្ថន័យ
វចនានុក្រម

កញ្ឆេង

កិរិយាសព្ទ[កញ់-ឆេង]

លោតដោយសប្បាយ, ដោយមានសោមនស្ស :

មើលអត្ថន័យ
វចនានុក្រម

កញ្ឆែត

នាម[កញ់-ឆែត]

ឈ្មោះបន្លែវារិជតិណជាតិមួយប្រភេទ ជាវល្លិដុះក្នុងទឹកសម្រាប់ប្រើជាអន្លក់; ប្រើជាបន្លែក៏បាន។

មើលអត្ថន័យ
វចនានុក្រម

កញ្ឆែវ

គុណកិរិយា, គុណនាម[កញ់-ឆែវ]

ដែលវៀចឆែវទៅម្ខាងៗ :

មើលអត្ថន័យ
វចនានុក្រម

កញ្ឆោត

គុណនាម[កញ់-ឆោត]

ដែលងាយបញ្ឆោត :

មើលអត្ថន័យ
វចនានុក្រម

កញ្ជង់

គុណកិរិយា[កញ់-ជង់]

ពាក្យសម្រាប់ចម្រើនពាក្យលិចឱ្យប្លែកឡើង :

មើលអត្ថន័យ
វចនានុក្រម

កញ្ជនជៃ

នាម[កញ់-ជន-ជៃ]

ឈ្មោះត្រីស្រកាមួយប្រភេទ ក្នុងពួកត្រីរ៉ស់ សម្បុរខ្មៅពព្រុស ក្បាលរាងស្រួច សាច់សក្បុស។ ស្រុកខ្លះហៅ កន្ទន់ជៃ។

មើលអត្ថន័យ
វចនានុក្រម

កញ្ជប់

គុណនាម[កញ់-ជប់]

ដែលរារង់, បង្អែបង្អង់, បណ្ដោះបណ្ដៃបំណុលគេដោយមានល្មមនឹងសងគេបាន ហើយទម្រន់បង្អង់មិនសងគេងាយ, ឬដែលខ្ចីប្រដាប់ប្រើប្រាស់របស់គេទៅ ហើយទម្រន់បង្អង់ទុកមិនឱ្យមកគេវិញ :

មើលអត្ថន័យ
វចនានុក្រម

កញ្ជរ

នាម[កញ់-ជ]

ឈ្មោះខេត្តមួយក្នុងដែនកម្ពុជា ក្នុងកាលអំពីដើម (ឥឡូវរួមក្នុង ខេត្តក្រចេះ)។

មើលអត្ថន័យ
វចនានុក្រម

កញ្ជាក់

នាម[កញ់-ជាក់]

អ្វីៗដែលគេខ្ជាក់ចោល :

មើលអត្ថន័យ
វចនានុក្រម

កញ្ជាក់ស្លា

នាម[កញ់-ជាក់-ស្លា]

ឈ្មោះត្រីស្រកាមួយប្រភេទ រាងដូចត្រីកន្ត្រប់ សម្បុរប្រាយលាជ :

មើលអត្ថន័យ
វចនានុក្រម

កញ្ជាត

នាម[កញ់-ជាត]

ជាតិ។ ពាក្យសាមញ្ញ ប្រើដោយមានទោសៈ មើលងាយទ្រគោះបន្តុះបង្អាប់អ្នកដទៃណាមួយ ឥតខ្លាចចិត្ត ឥតញញើត :

មើលអត្ថន័យ