វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

កញ្ជុសមាន់

នាម[កញ់-ជុះ-មាន់]

ឈ្មោះរោគមួយប្រភេទ កើតនៅស្បែក មានសណ្ឋានដូចស្រែង បណ្ដាលឱ្យស្កៀបរមាស់ក្នុងវេលាដែលបែកញើស។

មើលអត្ថន័យ
វចនានុក្រម

កញ្ជួ

គុណនាម[កញ់-ជួ]

(ព.ទ្រ.) ជួឥតគួរឥតសម :

មើលអត្ថន័យ
វចនានុក្រម

កញ្ជើ

នាម[កញ់-ជើ]

របស់ត្បាញដោយបន្ទោះឫស្សី សម្រាប់ដាក់អ្វីៗគ្រប់យ៉ាង, ខាងលើមានរាងមូលហៅថាមាត់ ក្ដាប់នឹងបន្ទោះផ្ដៅ ខាងក្រោមរាបហៅថា បាត :

មើលអត្ថន័យ
វចនានុក្រម

កញ្ជើជំពោះ

នាម[កញ់-ជើ-ជំ-ពោះ]

កញ្ជើមួយប្រភេទ មានជើងខាងក្រោមត្បាញកាច់ជ្រុង មាត់ខាងលើកាច់ជ្រុងក៏មាន មូលក៏មាន រាងតូចក្រោម ធំក្អេងខាងលើ :

មើលអត្ថន័យ
វចនានុក្រម

កញ្ជើបាយដាច

នាម[កញ់-ជើ-បាយ-ដាច]

ឈ្មោះឈើមួយប្រភេទ ដើមមានបន្លាខ្លីៗ ស្លឹកស្រដៀងនឹងស្លឹកសុរភី មានផ្លែក្លិនហាងបន្តិចៗ ប៉ុន្តែគេអាចបរិភោគផ្លែទុំបាន :

មើលអត្ថន័យ
វចនានុក្រម

កញ្ជែះ

កិរិយាសព្ទ[កញ់-ជែស]

បុកតិចៗ, បុកថ្នមៗ។ កញ្ជែះស្រូវ, កញ្ជែះអង្ករ, គឺបុកស្រូវ, ស្រិតអង្ករបន្តិចបន្តួច ប្រមាណ ១ក្ដាប់ ២ក្ដាប់ មិនពេញត្បាល់។

មើលអត្ថន័យ
វចនានុក្រម

កញ្ជោ

នាម[កញ់-ជោ]

ចម្រឹងឬបង្គោលបោះចងរនងសន្ទូច, រនង :

មើលអត្ថន័យ
វចនានុក្រម

កញ្ជះ

គុណនាម, នាម[កញ់-ជះ]

មនុស្សដែលនៅបម្រើគេ ដោយចំពាក់ទ្រព្យគេ គឺខ្ញុំកំដរដែលគេប្រើតាមតែប្រទះ ដូចជារបស់កញ្ជះកញ្ជាយ :

មើលអត្ថន័យ
វចនានុក្រម

កញ្ជះកញ្ជាយ

កិរិយាសព្ទ, គុណនាម[កញ់-ជះ-កញ់-ជាយ]

រាយឥតសណ្ដាប់ធ្នាប់; ចាយវាយទ្រព្យធនឥតសណ្ដាប់ធ្នាប់ :

មើលអត្ថន័យ
វចនានុក្រម

កញ្ជ្រក់

គុណនាម[កញ់-ជ្រក់]

(ព.ទ្រ.) ដែលអាប់ស្រីសួស្ដី, ឥតរាសី, ពភ្លក់ :

មើលអត្ថន័យ
វចនានុក្រម

កញ្ជ្រម

គុណនាម[កញ់-ជ្រម]

(ព.ទ្រ.) ដែលមិនអង់អាចឬដែលមានកិរិយាបែបជាអ្នកខ្លាចគេ :

មើលអត្ថន័យ
វចនានុក្រម

កញ្ជ្រឹល

នាម[កញ់-ជ្រិល]

ឈ្មោះវល្លិមួយប្រភេទ ជាថ្នាំសម្រាប់ត្រាំងូតរម្ងាប់រោគកញ្ជ្រឹល :

មើលអត្ថន័យ
វចនានុក្រម

កញ្ជ្រូក

នាម[កញ់-ជ្រូក]

ឈ្មោះត្រីរំអិលតូចមួយប្រភេទ មានស្នែងពីរបើកបិទបាន មុខស្រួច មានព្រុយពីរ ទ្រនុងក្រហម កន្ទុយឆែក។

មើលអត្ថន័យ
វចនានុក្រម

កញ្ជ្រួច

នាម[កញ់-ជ្រួច]

(ម.ព. កាំជ្រួច១)។

មើលអត្ថន័យ
វចនានុក្រម

កញ្ជ្រៀច

នាម[កញ់-ជ្រៀច]

ឈ្មោះបក្សីមួយប្រភេទ ស្រដៀងនឹងសារិកាក្របី, តែសម្បុរប្រផេះ។

មើលអត្ថន័យ
វចនានុក្រម

កញ្ជ្រៀប

នាម[កញ់-ជ្រៀប]

ឈ្មោះត្រសក់ផ្អរយ៉ាងតូច :

មើលអត្ថន័យ
វចនានុក្រម

កញ្ជ្រៀវ

កិរិយាសព្ទ[កញ់-ជ្រៀវ]

ស្រែកខ្ញៀវខ្ញារ :

មើលអត្ថន័យ
វចនានុក្រម

កញ្ជ្រោក

[កញ់-ជ្រោក]

បោកបាចសាចទឹក :

មើលអត្ថន័យ