វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ខ្ញុំ

សព្វនាម· pronoun [ខ្ញុំ]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: pronoun · [ខ្ញុំ] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

សម្ដីដែលសាមីខ្លួនហៅខ្លួនឯង :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

សម្ដីដែលសាមីខ្លួនហៅខ្លួនឯង :

ឧទាហរណ៍

“ខ្ញុំសុំអញ្ជើញបងទៅក្រុងព្រះសីហនុ ជាមួយនឹងខ្ញុំបាន ៣ ថ្ងៃ។”

២

សម្រាប់និយាយជាមួយនឹងមន្ត្រីមានស័ក្ដិមធ្យម ឬ ជាមួយនឹងមនុស្សឥតយសស័ក្ដិទេ ប៉ុន្តែគួរគោរព។

៣

សម្រាប់និយាយជាមួយនឹងមន្ត្រីមានស័ក្ដិធំ។

៤

ជាព្រះរាជឱង្ការនៃព្រះមហាក្សត្រិយ៍ ដែលទ្រង់ប្រាស្រ័យជាមួយនឹងប្រជាពលរដ្ឋដោយការគួរសម; បើព្រះរាជឱង្ការពុំគួរសមទេ ដូចអ្នកបម្រើបម្រាស់ស្និទ្ធជិតព្រះអង្គជាដើមថា អញ ឬ អញឯង។

៥

ខ្ញុំ សម្រាប់ស្ត្រីនិយាយ។

៦

មនុស្សដែលកំដឹងទ្រព្យគេ គឺមនុស្សដែលទាល់ក្រ ហើយទៅខ្ចីទ្រព្យគេមកចិញ្ចឹមជីវិត រកសងគេមិនបាន យកខ្លួនទៅនៅបម្រើគេ ឬ មាតាបិតាចំពាក់ទ្រព្យគេឱ្យកូនទៅនៅបម្រើគេ, កូននោះក៏ឈ្មោះថាខ្ញុំគេ :

ឧទាហរណ៍

“មនុស្សខ្ញុំគេ។”

៧

អ្នកបម្រើ, អ្នករស់នៅចាំបម្រើឱ្យបានជាគ្នា, មនុស្សដែលនៅអាស្រ័យនឹងគេដូចជាខ្ញុំដែលគេលោះ :

ឧទាហរណ៍

“វាជាខ្ញុំកំដរគេ។”

ចំណាំការប្រើប្រាស់

(ម.ព. ទូលព្រះបង្គំ, ទូលព្រះបង្គំជាខ្ញុំ)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា. តាមលំអាន សំ.បា.ជាឧត្តមបុរិសៈ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់