វចនា.
វចនានុក្រមខ្មែរវចនានុក្រម

គុណ

នាម· noun [គុន]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [គុន] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

សេចក្ដីចម្រើន; ថ្នាក់; ជាន់; លក្ខណៈ; ចំណែក; សេចក្ដីល្អ; សភាព; បែបបទ ...។

អក្ខរាវិរុទ្ធឆ្លាស់៖គុណា—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

សេចក្ដីចម្រើន; ថ្នាក់; ជាន់; លក្ខណៈ; ចំណែក; សេចក្ដីល្អ; សភាព; បែបបទ ...។

២

ដំណើរធ្វើឱ្យចម្រើនកើនឡើង :

ឧទាហរណ៍

“គុណ ១០ ជា ២០; លេខគុណ។”

៣

សភាវធម៌ដែលចម្រើនឡើងដោយលក្ខណៈរបស់ខ្លួនគួរគោរពតបស្នងនឹងខានពុំបាន :

ឧទាហរណ៍

“គុណមាតា, គុណបិតា, គុណគ្រូ, គុណលោកអ្នកមានឧបការៈលើខ្លួន។”

៤

ធម៌ដែលគួរនឹក គួររំពឹងដល់ :

ឧទាហរណ៍

“គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។”

៥

ការថ្លែង, និយាយ, ចរចាអំពីគុណ, ការថ្លែងឬសេចក្ដីរៀបរាប់សរសើរអំពីគុណនិងស្នាដៃរបស់បុគ្គលណាម្នាក់ :

ឧទាហរណ៍

“គុណកថានេះពីរោះណាស់ គួរតែស្ដាប់។”

៦

អំពើគឺគុណ, អំពើជាគុណប្រយោជន៍។

៧

(ម.ព. គុណជាតិ)។

៨

គុណគ្រប់យ៉ាង :

ឧទាហរណ៍

“គុណជាតិ ៣ យ៉ាង គឺ សីល, សមាធិ, បញ្ញា ហៅថា ត្រៃសិក្ខា ព្រោះជាដំណើរ, ជាលំអាន គួរបុគ្គលសិក្សាហាត់រៀនបំពេញឱ្យមានបរិបូណ៌ ដើម្បីជាផ្លូវរំងាប់ទុក្ខ; សីលជាគុណជាតញ៉ាំងកាយវាចាឱ្យបរិសុទ្ធ, សមាធិ ជាគុណភាពញ៉ាំងចិត្តឱ្យស្ងប់, បញ្ញា ជាគុណជាតិនាំឱ្យស្គាល់ខុសត្រូវ, ឱ្យស្គាល់ការណ៍ពិត។”

៩

អណ្ដូង, កំណប់នៃសេចក្ដីល្អ, នៃសេចក្ដីបរិសុទ្ធិ; ប្រជុំនៃសេចក្ដីល្អ, សេចក្ដីបរិសុទ្ធិគ្រប់យ៉ាង; បុគ្គលអ្នកបរិបូណ៌ដោយសេចក្ដីបរិសុទ្ធិ។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់