វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ដាក់

កិរិយាសព្ទ· verb [ដាក់]

Learner aid: verb · [ដាក់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

បន្ទាបចុះ, តម្កល់លើទី :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២៥ ន័យ
១

បន្ទាបចុះ, តម្កល់លើទី :

ឧទាហរណ៍

“ដាក់អម្រែក, ដាក់សៀវភៅលើតុសរសេរ។”

២

ដោះគោឬក្របីចេញពីនឹមហើយចតរទេះ។

៣

ទៅកាន់, ទៅរក :

ឧទាហរណ៍

“គំហកដាក់, ស្រែកដាក់។”

៤

កំញើញទៅរក។

៥

ធ្វើមុខក្រញូវទៅរក។

៦

ពោលពាក្យក្រញើតទៅរក។

៧

សម្ដែងអាការៈក្រឡូវទៅរក។

៨

ញញឹមទៅរក។

៩

បោលសំដៅត្រង់ទៅរក។

១០

រង៉ាប់រងើ, ក្អួតចង្អោរ ព្រោះស៊ីផ្លែឈើចំពួកខ្លះច្រើនហួសពេក :

ឧទាហរណ៍

“អាទូច ឯងកុំស៊ីផ្លែបង្គៅហ្នឹងច្រើនពេក ក្រែងវាដាក់!”

១១

ថយអំណាច, ថយទ្រព្យ។

១២

ដែលចុះថមថយ ដែលខាតបង់ :

ឧទាហរណ៍

“រាសីដាក់, រកស៊ីដាក់។”

១៣

បន្ទន់ខ្លួន, ថយរាសី។

១៤

ផ្គង, តម្រង់ចិត្ត។

១៥

(សំនួន.) យល់ព្រម សុខចិត្ត សង្រួមចិត្តកាយ :

ឧទាហរណ៍

“គាត់ដាក់ចិត្តដាក់កាយមកធ្វើកសិកម្ម។”

១៦

(សំនួន.) ប្រែទឹកមុខ បង្ហាញភាពក្រៀមក្រំ ខកចិត្ត ឬអៀនអន់ :

ឧទាហរណ៍

“ឮសម្ដីនេះភ្លាមនាងដាក់ទឹកមុខជ្រប់។”

១៧

សំយុងមុខចុះ។

១៨

ឈប់លែងសោយរាជ្យ។

១៩

កំណត់ បង្គាប់ បញ្ជា :

ឧទាហរណ៍

“ដាក់ផែនការ ដាក់កំហិត។”

២០

ប្រគល់ (ពាក្យ, បណ្ដឹង, ញត្តិ) :

ឧទាហរណ៍

“ដាក់បណ្ដឹងនៅតុលាការ, ដាក់ញត្តិនៅរដ្ឋសភា។”

២១

ប្រគល់ការឱ្យធ្វើ។

២២

កាត់ទោសឱ្យជាប់គុក។

២៣

បង្កើត, បញ្ជា, កំណត់អ្វីមួយឱ្យអនុវត្ត :

ឧទាហរណ៍

“ដាក់ចេញនូវយុទ្ធសាស្ត្រ, វិធានការ, បទបញ្ជា, អនុសាសន៍។ល។”

២៤

ដាក់ពិន័យ ដាក់ទណ្ឌកម្ម :

ឧទាហរណ៍

“គ្រូមិនត្រូវដាក់ទោសធ្ងន់ធ្ងរដល់សិស្សទេ។”

២៥

យកឯកសារទៅស្នើសុំប្រឡងឬសេចក្ដីអនុញ្ញាតអ្វីមួយ :

ឧទាហរណ៍

“សិស្សដាក់ពាក្យសុំប្រឡងបាក់ឌុប។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់