វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ដេក

កិរិយាសព្ទ· verb [ដេក]

Learner aid: verb · [ដេក]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

សម្រេចឥរិយាបថ ១ផ្សេង អំពីឥរិយាបថ ៣គឺ ដើរ, ឈរ, អង្គុយ; គឺដាក់ខ្លួនដេកលើទី, បញ្ឈប់អារម្មណ៍សម្ងំឱ្យលក់។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

សម្រេចឥរិយាបថ ១ផ្សេង អំពីឥរិយាបថ ៣គឺ ដើរ, ឈរ, អង្គុយ; គឺដាក់ខ្លួនដេកលើទី, បញ្ឈប់អារម្មណ៍សម្ងំឱ្យលក់។

២

(ព.ប្រ.) ឈប់ដោយមានទាស់ដំណើរ, មិនប្រព្រឹត្តទៅ :

ឧទាហរណ៍

“រោងម៉ាស៊ីននុះ ឥឡូវដេកទៅហើយ។”

៣

(សំនួន.) មិនបាច់សង្ឃឹមទេ នឹងមិនសម្រេចទេ។ ជួនគេប្រើជាពាក្យគន្លាស់ ថា«ដាំចេក» ទៀតផង :

ឧទាហរណ៍

“ចង់ជានាគ្នាវិញ ដេកចាំទៅ!”

៤

(សំនួន.) មិនខំប្រឹងឬបោះបង់ការងារអ្វីមួយ ដោយមានលេសបន្តិចបន្តួច។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់