វចនានុក្រមខ្មែរវចនានុក្រម
តិរោកុឌ្ឌសូត្រ
នាម· noun [តិ-រ៉ោ-កុត-ឌៈ-សូត]មកពីភាសាបាលី
Learner aid: noun · [តិ-រ៉ោ-កុត-ឌៈ-សូត] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ឈ្មោះសូត្រ ១ក្នុងព្រះសុត្តន្តបិដក; ហៅថា តិរោកុឌ្ឌកណ្ឌ ក៏បាន, ឬហៅដោយខ្លីតាមទម្លាប់ស្រួលមាត់ត្រឹមតែ តិរោក ប៉ុណ្ណេះក៏បាន; ក្នុងប្រទេសខ្មែរយើង ប្រើជាធម៌សម្រាប់សូត្រដារឧទ្ទិសចំណែកបុណ្យ។
