វចនានុក្រមខ្មែរវចនានុក្រម
ថេយ្យសំវាស
នាម· noun [ថៃ-យ៉ៈ-ស័ង-វ៉ាស]មកពីភាសាបាលី
Learner aid: noun · [ថៃ-យ៉ៈ-ស័ង-វ៉ាស] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ការលួចសំវាស គឺការដែលបុគ្គលជាគ្រហស្ថក្លែងខ្លួនធ្វើជាសាមណេរខ្លួនឯងហើយ ប្រកាសសេចក្ដីឱ្យគេដឹងថាខ្លួនជាសាមណេរ; ឬការដែលបុគ្គលមានភិក្ខុបំបួសខ្លួនឱ្យបានជាសាមណេរ ហើយសាមណេរនោះក្លែងធ្វើជាភិក្ខុ; ឬក៏ការដែលបុគ្គលជាគ្រហស្ថក្លែងខ្លួនធ្វើជាសាមណេរខ្លួនឯងផង ថែមទាំងក្លែងធ្វើជាភិក្ខុផងទៀត។
